មណ្ឌលអង្កេតមើលផ្កាយ The Jodrell Bank Observatory ជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានឋានៈស្មើនឹងប្រាសាទល្បីៗ ដូចជា មហាកំផែងចិន ប្រាសាទ Taj Mahal និង ប្រាសាទ Machu Picchu

មណ្ឌលអង្កេតមើលផ្កាយ The Jodrell Bank Observatory ក្នុងទីក្រុង Cheshire នៅចក្រភពអង់គ្លេស បានជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមានឋានៈស្មើនឹងមហាកំផែងចិន ប្រាសាទ Machu Picchu និងប្រាសាទ Taj Mahal។

មណ្ឌលអង្កេតមើលផ្កាយនេះ ដែលគ្រប់គ្រងដោយសាកលវិទ្យាល័យ University of Manchester បានឈានមុខគេក្នុងការស្រាវជ្រាវតារាសាស្រ្តអស់ជាច្រើនទសវត្សរ៍មកហើយ។

លោក Rebecca Pow រដ្ឋមន្រ្តីក្រសួងបេតិកភណ្ឌបាននិយាយថា ការចុះបញ្ជីមណ្ឌលអង្កេតផ្កាយនេះ គឺទទួលស្គាល់តួនាទីរបស់មណ្ឌល Jodrell Bank ក្នុងការផ្លាស់ប្តូរការយល់ដឹងរបស់យើងអំពីសកលលោក ហើយវាក៏នឹងធ្វើឱ្យប្រាកដថា តំបន់នេះនឹងបន្តជម្រុញលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រវ័យក្មេង និងតារាវិទូទាំងអស់នៅលើពិភពលោក។

ហើយ Jodrell Bank គឺកន្លែងនៃកែវយឹត Lovell Telescope ដែលជាកែវយឹតរលកវិទ្យុធំបំផុតទី ៣ របស់ពិភពលោក៕

adverise with khmeread
tiger
Loading ad ...