Danny Drinkwater ត្រូវតែធ្វើឲ្យគ្រូបង្វឹកថ្មីមានទំនុកចិត្ត ដើម្បីមានឱកាសស្តាអាជីពរបស់ខ្លួន

នៅថ្ងៃដែលខ្លួនចុះកិច្ចសន្យាផ្ទេរមកក្លឹបឆេលស៊ីកាលពីឆ្នាំ២០១៧ ខ្សែបម្រើ Danny Drinkwater បាននិយាយថា “វាគឺជាការធ្វើដំណើរវែងឆ្ងាយ ដើម្បីមកដល់ទីនេះ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ ហើយត្រៀមជួយក្លឹបលើកពានច្រើនទៀត”។

ពាក្យ “ជួយ” ប្រហែលជាប្រើខុសហើយ បើយើងក្រឡេកទៅមើលរយៈពេល១៨ខែកន្លងទៅរបស់កីឡាកររូបនេះ។ តាមពិត​ Chelsea បន្តលើកពាន។ ពួកគេលើកពាន FA Cup នៅរដូវកាលឆ្នាំ២០១៧-១៨ និងលើកពាន Europa League ២០១៨-១៩ ប៉ុន្តែការបង្ហាញឥទ្ធិលពលរបស់ Drinkwater គឺមានកម្រិត។

ចាប់តាំងពីផ្ទេរពីក្លឹប Leicester ក្នុងតម្លៃ៣៥លានផោនកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០១៧ ខ្សែបម្រើសញ្ជាតិអង់គ្លេសដែលមានប្រាក់ឈ្នួល១០០.០០០ផោនក្នុងមួយសប្តាហ៍រូបនេះត្រូវបានគេមើលឃើញថា បានបង្ហាញមុខត្រឹម៥២២នាទីប៉ុណ្ណោះ។

Chelsea បានចំណាយប្រាក់៩,៦លាផោនលើប្រាក់ឈ្នួលសម្រាប់ Drinkwater ។ បើយើងចែកចេញជានាទី យើងរកឃើញថា ឆេលស៊ីបានចំណាយ១៨.៣៩០ផោនក្នុងមួយនាទីដែលកីឡាកររូបនេះបានលេង៕

adverise with khmeread
tiger
Loading ad ...