Liverpool បារម្ភខ្លាចបាត់បង់លោក Jurgen Klopp

ក្លឹបហង្សក្ររហម Liverpool មានការបារម្ភថា អ្នកចាត់ការលោក Jurgen Klopp នឹងមិនចុះកិច្ចព្រមព្រៀងថ្មីបន្ត។

លោក Klopp ទទួលបានប្រាក់ឈ្នួលប្រហែល៧លានផោនក្នុងមួយឆ្នាំ ហើយក្រុមហ៊ុន Fenway Sports Group បានទាក់ទងដើម្បីតំឡើងប្រាក់ឈ្នួលឲ្យលោកដល់ ១០លានផោន បន្ទាប់ពីក្រុម Liverpool លើកពានជើងឯក​ CL ។

ម្ចាស់ក្លឹប Liverpool ចង់ឲ្យលោក Klopp ចុះកិច្ចព្រមព្រៀង៦ឆ្នាំបន្ថែមទៀត ដែលមានតម្លៃ៦០លានផោន នឹងដើម្បីរារាំងចំណាប់អារម្មណ៍ពីក្លឹបផ្សេង។ ប៉ុន្តែលោក Klopp ផ្តល់តម្លៃសុខភាពរបស់លោកសំខាន់ជាងប្រាក់ ដូច្នេះហើយលោកត្រូវការពេលវេលាដើម្បីធ្វើការសម្រេចចិត្ត។

ទោះបីជាយ៉ាងណា លោក Klopp និងក្រុមការងាររបស់លោកបានចុះកិច្ចសន្យាដឹកនាំ៦ឆ្នាំបន្ថែមទៀតកាលពីរដូវក្តៅឆ្នាំ២០១៦ ដើម្បីរក្សាទុកពួកគេដល់ឆ្នាំ២០២២ ហើយគ្មានព័ត៌មានថា គ្រូបង្វឹករូបនេះពិចារណាចាកចេញមុនចប់កិច្ចសន្យានោះទេ៕

adverise with khmeread
tiger
Loading ad ...