Nathan Ake ក្លាយជាគោលដៅដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្លឹប Man City

ការខិតខំស្វែងរកខ្សែការពារកណ្តាលថ្មីរបស់ក្លឹប Man City កាន់តែស្មុគស្មាញហើយ ដោយសារតែក្រុមជើងឯកក្របខណ្ឌ​ EPL មួយនេះមានកីឡាករបរទេសច្រើនពេក។

នៅពេលនេះ City មានកីឡាករបរទេស១៨រូបហើយគឺលើសការកំណត់របស់ក្របខណ្ឌ PL ១នាក់ ខណ:ក្លឹបនេះចង់នាំយកកីឡាករអង់គ្លេស Harry Maguire មកកាន់ពហុកីឡាដ្ឋាន Etihad បន្ថែមទៀត។

ប៉ុន្តែតាមកាសែត Sunday Mirror Sport បានបង្ហើបប្រាប់កាលពីខេមុនថា ក្លឹប City នឹងស្វែងរកជម្រើសថ្មី ប្រសិនបើក្លឹប Leicester បដិសេធមិនព្រមលក់។ ដូច្នេះនៅពេលនេះកីឡាករ Nathan Ake របស់ក្លឹប Bournemouth បានក្លាយជាជម្រើសដ៏ល្អជាមួយនឹងតម្លៃផ្ទេរ៤០លានផោន។

កីឡាករហូឡង់វ័យ២៤ឆ្នាំរូបនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីព្រោះកីឡាកររូបនេះធ្លាប់ចំណាយពេលបីឆ្នាំនៅពហុកីឡាដ្ឋាន Stamford Bridge ជាមួយឆេលស៊ី៕

adverise with khmeread
tiger
Loading ad ...