​កូនស្រី​វ័យ​មួយ​ខួប​របស់ គង់ ច័ន្ទ​ស្រីមុំ បន្ត​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ទឹកដោះគោ​បន្តទៀត​

​    ​ភ្នំពេញ​- មិន​នឹកស្មានថា កូនស្រី​របស់​តារា​សម្តែង អ្នកនាង​គង់ ច័ន្ទ​ស្រីមុំ អាច​រកប្រាក់​ចំណូល​តាំងពី​ចាប់​ទំ​ផ្ទៃ​ម្តា​យមក គឺ​ស្រី​តូច គឹម សី​ហ៏​មរកត (​ហៅ ម៉ូ​ម៉ូ ) អា​ចរក​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ​។ ជាក់ស្តែង​ថ្មីៗ​នេះ នាង​តូច និង​ម្តាយ​រូប​ស្រស់ ទើបតែ​ចុះហត្ថលេខា កុងត្រា​ជាមួយនិង​ក្រុមហ៊ុន ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត ជា​អ្នកតំណាង​ផលិតផល​«Brand Ambassador សម្រាប់​ឆ្នាំ 2019 - 2020»​។ 

​    ​លោក ទឹម សុវណ្ណារ៉ា នាយក​គ្រប់គ្រង​ទូទៅ របស់​ក្រុមហ៊ុន នូ​ទ្រី​លេ​ត ម៉ា​ស្ទ័​រអិល អឹម ខូ​ល​អិ​ល​ធី​ឌី បាន​និយាយថា ក្នុង​ឆ្នាំ​ថ្មី​នេះ​ក្រុមហ៊ុន​មាន​កិច្ចសហការ​ដ៏​ធំធេង ក្នុងការ​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​នូ​ទ្រី​លេ​ត លោក​បញ្ជាក់ថា អ្នកនាង​គង់ ច័ន្ទ​ស្រីមុំ ពិតជា​ពេញចិត្ត​ជ្រើសរើស​បន្តធ្វើ​កិច្ចសន្យា​ជាមួយ​យើង​ដោយ​ជឿជាក់​ទៅលើ​ផលិតផល គុណភាព ដែល​នាង​បានទទួល​ស្គាល់ ដោយ​កូនស្រី​ប្រើប្រាស់​កន្លងមក​ទទួល​បាន​ផល ជាក់លាក់​ដោយ​មិន​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ម្សៅ​ទឹកដោះគោ​ជាដើម ដូច្នេះហើយ​អ្នកនាង គង់​ច័ន្ទ​ស្រីមុំ មាន​ទំនុកចិត្ត​ទៅលើ​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត​។

​    ​អ្នក​ម្តាយ​វ័យក្មេង​រូបនេះ បញ្ជាក់ថា​នេះ​ជា​កិត្តិយស ដែល​នាង​ត្រូវបាន​ក្រុមហ៊ុន ជ្រើសរើស​នាង និង​កូនស្រី ជា​អ្នកតំណាង​ផលិតផល ប៉ុន្តែ​អ្វីដែល​កាន់តែ​សំខាន់​ទៀត ក៏​ព្រោះតែ​ផលិតផល​ពិតជា​មានគុណ​ភាពល្អ​ពិតៗ អីចឹង​ហើយ​ទើប​នាង បន្ត​ចុះ​កុងត្រា​ដោយ​មិនចាំបាច់​ពិចារណា​។ 

​    ​តារា​សម្តែង​ស្រី​ល្បីឈ្មោះ និង​មាន​ឥទ្ធិពល​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះតែ​ភាព​ស៊ី​វិ​ល័យ​និង​រូបភាព​ស្អាតៗ​ប្រចាំថ្ងៃ​របស់​នាង បានធ្វើអោយ​នាង​មាន​សន្ទុះ​ជាខ្លាំង​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិន​ត្រឹម​តែមាន​រូបរាង​ស្រស់ស្អាត ស្រីមុំ ក៏​ជា​ម្តាយ​ម្នាក់​ដែរ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​កូនស្រី​នាង មិន​ថា​ចំណីអាហារ ឬ​ទឹកដោះគោ​ដែល​កូន​នាង​បាន​ប្រើប្រាស់​ចាប់តាំងពី​ចាប់កំណើត​មក​នោះទេ​។ ដូច្នេះហើយ គង់ ច័ន្ទ​ស្រីមុំ ទទួលស្គាល់ថា ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត ពិតជា​មានគុណ​ភាព​តាម​ស្តង់ដារ របស់​ប្រទេស​សិង្ហ​បុរី ដែល​ធ្វើអោយ​កូនស្រី​របស់​នាង រីកលូតលាស់ ជាមួយនិង​ភាព​វ័យឆ្លាត​ផងដែរ​៕ 

adverise with khmeread