adverise with khmeread 1

Ramos និង Pepe នឹង​ខកខាន​ការប្រកួត​ជាមួយ Sevilla ចុង​សប្តាហ៍​នេះ​

​    ​ខ្សែការពារ​ស្នូល Real Madrid កីឡាករ Pepe និង Sergio Ramos ទាំងពីរ​នាក់​នឹង​មិនមាន​វត្តមាន​ក្នុងជំនួប​ជាមួយ​ក្រុម​ខ្លាំង Sevilla ក្នុងផ្ទះ​ខ្លួន​នៅ​ថ្ងៃអាទិត្យ​នេះឡើយ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ផ្អាក​ដោយ​ម្នាក់​ទទួលបាន​កាត​លឿង​និង​ប្រធាន​ក្រុម​ទទួលបាន​កាត​លឿង​ពីរដង​កាលពី​យប់មិញ​។​

​    ​ទង្វើ​គ្មាន​វិន័យ​របស់​ខ្សែការពារ​ទាំងពីរ​នឹង​បង្ខំចិត្ត​លោក Zinedine Zidane គាស់​ខ្សែការពារ​បម្រុង ជាមួយ​កីឡាករ Raphaël Varane និង Nacho ទំនង​នឹង​ចាប់ដៃគ្នា​នៅ​សប្តាហ៍​នេះ​។​

​    ​បើទោះជា​អ្នក​ទាំងពីរ​នឹង​ខកខាន​ការប្រកួត​ក្នុង​សប្តាហ៍​នេះ​ក៏ដោយ ប៉ុន្តែ​ពួកគេ​នឹងមាន​វត្តមាន​ក្នុងជំនួប​ដ៏​សំខាន់​នៅ​ថ្ងៃទី ២ ខែក្រោយ​នៅ​ទឹកដី​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona៕

adverise with khmeread
ប្រភព៖ Marca

មតិយោបល់