Dybala អរគុណ Messi ដែលឱ្យខ្សែអំបោះសីលក្រហមដល់ខ្លួន រួចពេលចូលលេង ស៊ុតបានមួយគ្រាប់ ស័ក្តិសិទ្ធមែន

កីឡាករ Paulo Dybala បានអរគុណទៅដល់កីឡាករ Lionel Messi បន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់ទីមួយរបស់គាត់សម្រាប់ក្រុមអាហ្សង់ទីនក្នុងការប្រកួត Copa America ដណ្តើមចំណាត់ថ្នាក់លេខ ៣។

កីឡាករវ័យ ២៥ ឆ្នាំរបស់ក្លឹប Juventus រូបនេះបានស៊ុតបញ្ចូលទីលើកទីពីរឱ្យក្រុមអាហ្សង់ទីន ពេលប៉ះជាមួយនឹងក្រុមឈីលីនៅនាទីទី ២២ ដោយពួកគេបានយកឈ្នះក្នុងលទ្ធផល ២ ទល់ ១ ដោយមានការរួមចំណែកស៊ុតបញ្ចូលទីដោយកីឡាករ Sergio Aguero របស់ក្លឹប Man City ផងដែរ។

បន្ទាប់ពីស៊ុតបញ្ចូលទីជូនប្រទេសជាតិខ្លួនលើកដំបូង Dybala បានលាតត្រដាងថា គាត់បានទទួលខ្សែអំបោះសីលពណ៌ក្រហមពី Messi ។

គាត់បានប្រាប់ទៅអ្នកកាសែតថា "Messi បានឱ្យខ្ញុំនូវខ្សែអំបោះសីលក្រហម មុនពេលការប្រកួត ដើម្បីជួយឱ្យខ្ញុំមានសំណាង ហើយខ្ញុំបានស៊ុតបញ្ចូលទីលើកដំបូងរបស់ខ្ញុំជូនប្រទេសអាហ្សង់ទីនពិតមែន ដូច្នេះវាពិតជាស័ក្តិសិទ្ធខ្លាំងណាស់"។

វាមិនមែនជាលើកទីមួយទេ ដែលម្ចាស់ពានរង្វាន់ Ballon d'OR ប្រាំជំនាន់រូបនេះ បានជូនខ្សែអំបោះស័ក្តិសិទ្ធទៅដល់មិត្តរួមក្រុមរបស់គាត់នោះ។

ហើយ Messi ក៏បានជូនខ្សែអំបោះស័ក្តិសិទ្ធដល់កីឡាករ Philippe Coutinho នៅក្នុងយុទ្ធនាការប្រកួតចុងក្រោយរបស់អាហ្សង់ទីននៅ Copa America ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...