adverise with khmeread Janice man

Janice Man សារភាពថា ដេកអត់លក់មុនពេលចាប់ផ្តើមថតរឿង “Nessun Dorman”

កាលពីឆ្នាំ​មុន Janice Man ធ្លាប់សម្តែង​ជា​តួអង្គឃាតករ​ចិត្ត​ដាច់​សម្រាប់​រឿង Helios ដែលធ្វើ​ឲ្យ​នាងទទួល​បា​ន​ពាន​តួស្រីរងឆ្នើម​ដាច់គេនៅ​កម្មវិធី​ប្រ គល់​ពាន Hong Kong Film ។ ប៉ុន្តែនៅឆ្នាំនេះ នាងនឹងសម្តែង​ជា​តួអង្គរឹតតែ​ពិ​បាក​ជាងមុន​ទៅទៀត​ក្នុងរឿង “Nessun Dorma” ដោយ​ត្រូវសម្តែង​ជា​ជនរង គ្រោះ​ដោយ​សារការរំលោភផ្លូវភេទ។

            Janice បាននិយាយថា “​មាន​សម្ពាធ​ផ្លូវចិត្ត​ច្រើន​ដែល​ខ្ញុំត្រូវ​ជម្នះ។ បន្ទាប់​ពីទទួល​បាន​ប៉ារ៉ូល​រឿង ខ្ញុំត្រូវគិត​រយៈ​ពេលពីរសប្តាហ៍​ពេញ​​មុន​ពេល​ខ្ញុំ​យល់​ព្រម​សម្តែង។ ខ្ញុំបាន​ជួបជាមួយ​អ្នក​ដឹកនាំរឿង Herman Yau ច្រើនលើក​ច្រើន​សា។ ទីបំផុត ខ្ញុំសម្រេចចិត្ត​សម្តែង​ ពីព្រោះខ្ញុំមិនចង់បាត់បង់ឱកាស​នេះ”។

ក្នុងរឿង​ “Nessun Dorma” Janice សម្តែង​ជាស្ត្រីវ័យក្មេង​ដែលស្ទើរតែ​ក្លាយ​ជាមនុស្សឆ្កួត​នៅពេល​ដឹងថា នាង​ត្រូវគេរំលោភ។ មាន​ឈុត​ខ្លះក្នុង​ភាព​យន្ត​នេះ នាងត្រូវគេធ្វើបាបរាងកាយ​ ចងទាំងអាក្រាតកាយ​ភ្ជាប់នឹង​គ្រែដេក។

            នៅពេល​សួរនាំអំពី​ការយល់ឃើញ​ជុំវិញតួអង្គរបស់នាង Janice បាន​និយាយថា “មួយសប្តាហ៍​មុនពេល​ចាប់ផ្តើម​ថត ខ្ញុំ​ចាប់ផ្តើម​ព្រួយ​បារម្ភ​ខ្លាំង។ ខ្ញុំ​មិន​មែនបារម្ភ​តែរឿងឈុត​ស្រាតប៉ុណ្ណោះទេ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ថា តើ​ខ្ញុំអាចគ្រប់គ្រង​តួអង្គរបស់ខ្លួន​បានដែរឬទេ ហើយថា តើខ្ញុំអាចជម្នះភាពស្មុគស្មាញទាំងនេះ​ដែរ​ទេ។ មាន​រឿងច្រើន​នៅក្នុងខួរក្បាល​របស់ខ្ញុំ។ ខ្ញុំមាន​ភាព​តឹងតែង​ក្នុងអារម្មណ៍​ហើយ​ដេកមិនលក់​ពីរបីសប្តាហ៍ជាប់ៗគ្នា”។

រឿង​ “Nessun Dorma” នឹង​ចាប់ផ្តើម​ចាក់បញ្ចាំង​លើក​ដំបូងនៅ​ថ្ងៃទី​២២​ខែ​មីនាឆ្នាំ​២០១៦​ នៅក្នុងមហោស្រពភាពយន្ត​អន្តរជាតិហុងកុង​លើក​ទី​៤០៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់