អង្គការសហប្រជាជាតិព្រមានថាបម្រែបម្រួលអាកាសធាតុបង្កគ្រោះមហន្តរាយរាល់សប្តាហ៍នៅលើពិភពលោក

អង្គការសហប្រជាជាតិបានព្រមានថា បម្រែលបម្រួលអាកាសធាតុ នឹងបង្កឱ្យមានគ្រោះធម្មជាតិវាយប្រហាររៀងរាល់សប្ដាហ៍ ប៉ុន្តែបណ្តាប្រទេសកំពុងអភិវឌ្ឍមិនទាន់បានត្រៀមខ្លួនសម្រាប់ទប់ស្កាត់ផលវិបាកនេះនៅឡើយទេ។

ថ្វីបើគ្រោះមហន្តរាយធំៗធ្វើឱ្យកក្រើកដល់ព័ត៌មាននៅទូទាំងពិភពលោកក៏ដោយ ក៏ប៉ុន្តែគ្រោះធម្មជាតិខ្នាតតូចភាគច្រើនទទួលបានកត់សម្គាល់តិចតួចណាស់ពីសហគមន៍អន្តរជាតិ។

អ្នកជំនាញខាងគ្រោះមហន្តរាយរបស់អង្គការសហប្រជាជាតិលោក Mami Mizutori បានប្រាប់កាសែត Guardian ថា ការផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត គឺត្រូវធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរឹងមាំ រួមជាមួយការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

វាបានកើតឡើង បន្ទាប់ពីតំបន់ជាច្រើននៃពិភពលោកត្រូវបានវាយប្រហារដោយបាតុភូតគ្រោះធម្មជាតិដែលបង្កឡើងដោយអាកាសធាតុប្រែប្រួលដូចជា ព្យុះស៊ីក្លូន រលកកម្ដៅ និងគ្រោះរាំងស្ងួត។

ក្រៅពីនេះ ប្រជាជាតិទាំងអស់ត្រូវផ្ដោតលើការការពារជីវិតប្រជាជនដ៏មានតម្លៃ ដែលរស់នៅក្នុងទីលំនៅផុយស្រួយជាជាងការផ្ដោតលើការអភិវឌ្ឍតែនៅទីក្រុងនាពេលបច្ចុប្បនេះ៕

adverise with khmeread
tiger
Loading ad ...