ថ្ងៃមុន Floyd អួតលុយទាំងគីប ឥឡូវនាង Kylie Jenner អួតឡានរាប់គ្រឿងរបស់ខ្លួនម្ដង

មហាសេដ្ឋីស្រីវ័យក្មេង នាង Kylie Jenner បានបង្ហោះរូបថតកាលពីថ្ងៃសុក្រសប្តាហ៍មុនដើម្បីអួតរថយន្តប្រណីតជាច្រើនគ្រឿងរបស់នាងនៅលើបណ្តាញសង្គម ដោយមានសុទ្ធតែរថយន្តម៉ាកល្បីៗ។

ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ជាងគេនៅក្នុងរូបភាពរបស់សហគ្រិនវ័យ ២១ ឆ្នាំរូបនេះ គឺ រូបរាងថ្មីសន្លាងនៃរថយន្ត Rolls-Royce Phantom តម្លៃ ៤៥០.០០០ ដុល្លារ ដែលនាងទើបតែទិញថ្មីៗនេះដែរ។ នាង Kylie Jenner បានថតរូបក្បែររថយន្តប្រណីតរបស់នាងនៅក្នុងឈុតពណ៌ទឹកក្រូច និងចំហឡេវអាវដើម្បីបង្ហាញក្លែបសុដន់ធំៗទាំងគូរបស់នាង។

នាងបានសរសេរចំណងជើងនៅក្រោមរូបភាពនេះថា "ទទួលយកអារម្មណ៍ល្អថ្ងៃសុក្រ" ដែលទំនងមើលទៅនាងដូចចង់បើកឡានដើរលេងនៅថ្ងៃចុងសប្តាហ៍។ 

គួរបញ្ជាក់ថា ថ្មីៗនេះ Floyd Mayweather ក៏បានថតរូបបង្អួតលុយសុទ្ធ ២ លានដុល្លារ និង កាបូបធំបំផុតលើពិភពលោកផងដែរ ដើម្បីវាយបកលើអ្នករិះគន់ដែលថាខ្លួនពូកែអួតលុយ៕

 

adverise with khmeread
tiger
Loading ad ...