អ្នកចាត់ការថ្មី Frank Lampard របស់ក្លឹប Chelsea គ្រោងបញ្ចូល Ashley Cole ក្នុងក្រុមការងារបង្វឹក

តាមព័ត៌មានថា គ្ររូបង្វឹកថ្មីលោក Frank Lampard កំពុងត្រៀមបញ្ចូលអតីតមិត្តរួមក្រុម Ashely Cole ក្នុងក្រុមការងារបង្វឹករបស់ក្លឹប Chelsea។

Lampard បាននាំយកលោក Jody Morris ជាអតីតកីឡាកររបស់ក្លឹប Chelsea មកចូលរួមជាមួយលោកនៅពហុកីឡាដ្ឋាន Stamford Bridge ដើម្បីធ្វើជាជំនួយការទី២ ហើយនៅពេលនេះមានសេចក្តីរាយការណ៍ថា គ្រូបង្វឹករូបនេះចង់បាន Cole មកចូលរួមផងដែរ។

Lampard បានជ្រើសរើស Cole ជាកីឡាករកាលពីឆ្នាំមុន នៅពេលលោកផ្ទេរកីឡាកររូបនេះពីក្លឹប LA Galaxy មកចូលរួមជាមួយក្លឹប Derby ។ ប៉ុន្តែខ្សែការពារស្លាបឆ្វេងវ័យ៣៨ឆ្នាំរូបនេះ បានបញ្ជាក់ថា ខ្លួនបានចូលនិវត្តន៍ពីអាជីពបាល់ទាត់ ក្រោយពីប្រកួតចាញ់វគ្គផ្លេអហ្វ Championship ជាមួយក្រុម Aston Villa ។

គេជឿថា Lampard ចាត់ទុក Cole គឺជាបេក្ខភាពស័ក្តិសមបំផុតសម្រាប់ជួយបណ្តុះកីឡាករវ័យក្មេង Chelsea  ហើយវាពិតជាសំខាន់នៅពេលដែលក្លឹបឆេលស៊ីប្រឈមបម្រាមពីរប្រកួត។

Lampard ក៏បានតែងតាំង Chris Jones និង Eddie Newton ជាក្រុមការងារបង្វឹកជម្រើសដំបូង ចំណែកលោក Joe Edwards ជាជំនួយការផ្ទាល់គ្រូបង្វឹកផងដែរ៕

adverise with khmeread
tiger
Loading ad ...