Leicester City សម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Youri Tielemans ពីក្លឹប Monaco

ក្លឹប Leicester បានសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Youri Tielemans ជាអចិន្ត្រៃយ៍ពីក្លឹប Monaco បន្ទាប់ពីកីឡាកររូបនេះធ្វើបានល្អ អំឡុងពេលលេងខ្ចីជើងកាលពីរដូវកាលមុន។

ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះបានចុះកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ក្នុងកិច្ចសន្យាលេងរយៈពេល៤ឆ្នាំ ជាមួយក្លឹប Leicester ដែលបានចំណាយ៤០លានផោន។

Youri រកបាន៣គ្រាប់និងជួយបង្កើតឱកាស៤លើកផ្សេងទៀតក្នុង១៣ប្រកួតសម្រាប់ក្លឹប Leicester បន្ទាប់ពីលេងខ្ចីជើង៦ខែដំបូង។ Youri បាននិយាយថា “ខ្ញុំមានអារម្មណ៍រីករាយមែនទែនដែលបានចុះកិច្ចព្រមព្រៀង។ ចាប់តាំងពីខ្ញុំមកដល់ក្នុងកិច្ចសន្យាខ្ចីជើងកាលពីរដូវកាលមុន កីឡាករទាំងអស់ បុគ្គលិកនិងអ្នកគាំទ្រគឺស្វាគមន៍ខ្ញុំខ្លាំងណាស់ ដូច្នេះខ្ញុំរំភើបដែលអាចក្លាយជាកីឡាករ Leicester ។

Youri បន្តថា “ខ្ញុំជឿថា យើងមានកីឡាករមានទេពកោសល្យក្នុងក្រុម ដើម្បីសម្រេចអ្វីមួយដែលពិសេស ហើយកីឡាករទាំងអស់សុទ្ធតែមានអារម្មណ៍សប្បាយរីករាយ។ ខ្ញុំចង់ចូលរួមនិងចាប់ផ្តើមជាមួយក្លឹបនេះ និងធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើទៅបាន ដើម្បីជួយមិត្តរួមក្រុមរបស់ខ្ញុំ”៕

adverise with khmeread
tiger
Loading ad ...