អូស្ត្រាលីកំពុងតាមដានខ្លាំងលើវិនិយោគិនចិន បន្ទាប់ពីពួកគេវិនិយោគលើវិស័យទឹកស្អាតធំជាងគេក្នុងប្រទេសខ្លួន

អ្នកជំនាញនិយាយថា ទីផ្សារលក់ទឹករបស់ប្រទេសអូស្ដ្រាលីគួរតែត្រូវបានតាមដានយ៉ាងដិតដល់ បន្ទាប់ពីចិនបានក្លាយជាអ្នកទិញបរទេសធំបំផុតរបស់ខ្លួន។

រដ្ឋាភិបាលសហព័ន្ធកាលពីខែមីនាបានបង្ហាញថា ១០,៤ ភាគរយនៃទឹកអូស្រ្តាលីត្រូវបានគ្រប់គ្រងដោយបុគ្គល ឬក្រុមហ៊ុនបរទេស។

វិនិយោគិនចិនមាន ៧៣២ ជីហ្គាលីត្រ ឬ ១,៨៩ភាគរយ នៃទឹកនៅលើទីផ្សារ ដែលជាចំនួនច្រើនជាងកំពង់ផែស៊ីដនីដែលមានត្រឹមតែ ៥០០ ជីហ្គាលីត្រប៉ុណ្ណោះ។

វិនិយោគិនអាមេរិកមានទឹក ៧២៩ ជីហ្គាលីត្រឬ ១,៨៦ ភាគរយ ខណៈដែលអង់គ្លេសមាន ៤១៤ ជីហ្គាលីត្រ ឬ ១,១ ភាគរយ។

ហើយវិនិយោគិនផ្សេងទៀតរួមមានកាណាដា បារាំង និងសិង្ហបុរី ដោយមានទឹក ០,៥ ភាគរយ ឬតិចជាង៕

adverise with khmeread