adverise with khmeread 10

ពិតជា​មិនធម្មតា​! ស្តេច​អុក​កូរ៉េខាងត្បូង​បាន​ផ្តួល​កំពូល​កុំព្យូទ័រ​របស់ Google ជា​លើកដំបូង​មិន​ធ្លាប់មាន​

​    ​យោងតាម​វេ​ប​សាយ​អេ​ស៊ា​វ័ន ស្តេច​អុក​កូរ៉េខាងត្បូង​កាលពី​ថ្ងៃអាទិត្យ​បានឈ្នះ​ពិន្ទុ​លើកដំបូង​លើ​កំពូល​កុំព្យូទ័រ​អភិវឌ្ឍ​ដោយ Google ក្នុង​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​ចាញ់​យ៉ាង​អាម៉ាស់មុខ​បី​ក្តារ​ជាប់​គ្នា​ក្នុងការ​ប្រកួត​ដ៏​លេចធ្លោ​មួយ​រវាង​មនុស្ស និង​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​រៀបចំឡើង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ 

​    ​លោក​លី សេ​ដុល (Lee Se-Dol) បាន​ផ្តួល​កម្មវិធី​កុំព្យូទ័រ AlphaGo បន្ទាប់ពី​ការប្រកួត​ដ៏​រំភើប​ជក់ចិត្ត​មួយ ដែល​ចំណាយពេល​អស់​ជិត ៥ ម៉ោង​។ នោះ​គឺជា​ជ័យជម្នះ​ក្តារ​ទី ៤ ក្នុងចំណោម ៥ ក្តារ​សរុប ដោយ​ទីបំផុត​កុំព្យូទ័រ​បាន​យកឈ្នះ ៣-០ កាលពី​ថ្ងៃអាទិត្យ​។ 

​    ​លោក​លី​ជួប​ការលំបាក​នៅ​ដើមទី​នៃ​ការប្រកួត​ទី​បួន ប៉ុន្តែ​បាន​នាំមុខ​វិញ​រហូតដល់​ចុងបញ្ចប់​ទទួលបាន​ជ័យជម្នះ​លើ​កម្មវិធី AlphaGo លើកដំបូង​តែម្តង​។ 

​     បុរស​វ័យ ៣៣ ឆ្នាំ​រូបនេះ​គឺជា​កំពូល​អ្នក​លេងអុក​អស្ចារ្យ​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​នៃ​ល្បែ​កអុក​បុរាណ​មួយ​នេះ ដោយ​គាត់​បាន​គ្រង​ជើងឯក​អុក​ដល់​ទៅ ១៨ ដង ច្រើនជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក​៕  

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់