ថ្ងៃមុនអុកឡុក Champions League វគ្គផ្តាច់ព្រ័ត្របានសម្រេច លើកនេះជាប់គុកនៅប្រេស៊ីល ដោយសារប៉ូលិសដឹងផែនការអុកឡុក Copa America វគ្គផ្តាច់ព្រ័ត្រ

នាង Kinsey Wolanski ដែលលុកលុយតារាងបាល់ទាត់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League បានលាតត្រដាងថា គម្រោងរបស់នាង និងមិត្តប្រុស ដើម្បីទៅអុកឡុកវគ្គផ្ដាច់ព្រ័ត្រ Copa America ក្នុងប្រទេសប្រេស៊ីកាលពីថ្ងៃអាទិត្យ គឺមិនបានសម្រេចទេ។

នាង Wolanski ដែលស្លៀកពាក់ឈុតហែលទឹក គឺដើម្បីផ្សព្វផ្សាយវេបសាយកូនជ្រូករុស្ស៊ីអំឡុងពេលវគ្គផ្ដាច់ព្រ័ត្រ Champion League ក្នុងទឹកដី Madrid កាលពីខែមុន និងត្រូវបានក្រុមសន្តិសុខនាំចេញពីតារាងបាល់។

នាង Wolanski ត្រូវបានគេចាប់ដាក់គុកនៅប្រេស៊ីល ដោយសារតែប៉ូលិសបានដឹងជាមុននូវផែនការអុកលុកវគ្គផ្ដាច់ព្រ័ត្រ Copa America និង បានប្រើសន្តិសុខជាង២០នាក់ព័ទ្ធចាប់ខ្លួននាងនៅកីឡដ្ឋាន។

ហើយនៅយប់ថ្ងៃអាទិត្យដដែលនោះ នាងក៏បានផុសវីដេអូខ្លួននាងជាមួយនឹងមិត្តប្រុសចេញពីក្នុងគុកលើបណ្ដាញសង្គម Instagram ដោយសរសេរថា "យើងបរាជ័យក្នុងព្រឹត្តិការណ៍ Copa America...ហើយយើងនឹងផុសរាល់ព័ត៌មានលម្អិតថ្ងៃស្អែក។ បច្ចុប្បន្នយើងចេញពីគុកហើយ និងកំពុងរីករាយដើរកម្សាន្តក្នុងប្រទេសប្រេស៊ីល"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...