adverise with khmeread A great app to help you sleep better 1024x529

កម្មវិធីដ៏អស្ចារ្យមួយនឹងជួយអ្នកឲ្យគេងបានស្រួល

ក្រុមការងារមួយដែលនៅពីក្រោយកម្មវិធី Runtastic ជាកម្មវិធីធ្វើលំហាត់ប្រាណដ៏ពេញនិយម បានបង្កើតកម្មវិធីថ្មីមួយដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវវិធី ដែលអ្នកគេង។ កម្មវិធីនេះមានឈ្មោះថា Sleep Better ដោយវាអាចរក្សាតាមដានរបៀបដែលអ្នកគេង ដោយប្រើប្រាស់ Feature ជាច្រើនដូចជា នាឡិការោទិ៍ដែលអាចកំណត់តាមចិត្ត និងការវិភាគសុបិនជាដើម។  

ងឿងឆ្ងល់ថាតើកម្មវិធីនេះអាចធ្វើបានដូចនេះតាមដោយរបៀបណា មែនទេ? កម្មវិធី Sleep Better កំណត់ថាតើអ្នកគេងស្រួលបែបណាផ្អែកលើចលនារបស់អ្នកនៅពេលយប់ ហើយអ្នកអាចបញ្ចូលទិន្នន័យផ្ទាល់ខ្លួនដើម្បីធ្វើឲ្យលទ្ធផលកាន់តែសុក្រិតផងដែរ។ ឧទាហរណ៍ អ្នកអាចប្រាប់កម្មវិធីនេះពីបរិមាណកាហ្វេអ៊ីន និងជាតិអាល់កុលដែលអ្នកបានទទួលទានក្នុងថ្ងៃនោះ ឬប្រាប់ថាអ្នកបានហាត់ប្រាណឬក៏អត់។ 

នៅពេលអ្នកភ្ញាក់ឡើង កម្មវិធី Sleep Better នឹងសួរអ្នកនូវសំណួរជាច្រើនអំពីសុបិនរបស់អ្នក និងសួរថាតើអ្នកមានអារម្មណ៍បែបណា។ កម្មវិធីនេះក៏នឹងផ្តល់ឲ្យអ្នកនូវទិន្នន័យអំពីរបៀបដែលអ្នកគេងផងដែរ ក្នុងនោះមាន រយៈពេលយូរប៉ុណ្ណាដែលអ្នកគេង និងការគេងរបស់អ្នកមានប្រសិទ្ធភាពបែបណា។ 

សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Runtastic លោក Florian Gschwandtner បាននិយាយថា "ប្រសិនបើយើងរៀនពីអ្វីៗក្នុងប៉ុន្មានឆ្នាំមកនេះ ការយកចិត្តទុកដាក់ពីសុខភាព និងលំហាត់ប្រាណឲ្យបាន ២៤ ម៉ោងគឺជារឿងសំខាន់ណាស់"។  

កម្មវិធីនេះអាចរកបានទាំងលើឧបករណ៍ iOS ​និង Android ហើយត្រូវបានដាក់បញ្ជូលទៅក្នុងកម្មវិធីតាមដានសុខភាព HealthKit លើ iOS 8 យ៉ាងពេញលេញ។ 

មនុស្សជាច្រើនបានធ្វើតេស្តកម្មវិធីនេះ ហើយលទ្ធផលគឺមានលក្ខណៈចម្រុះ។ អ្នកប្រើប្រាស់ខ្លះនិយាយពីភាពងាយស្រួលប្រើរបស់កម្មវិធីនេះ ខណៈអ្នកផ្សេងទៀតនិយាយថា កម្មវិធីនេះល្អសម្រាប់តាមដានការដេក ប៉ុន្តែមិនប្រាកដថាជួយអ្នកឲ្យគេងបានស្រួលនោះទេ៕  
 

adverise with khmeread

មតិយោបល់