adverise with khmeread Ahmed mansour sharara

តុលាការ​អេ​ហ្ស៊ី​ប​កាត់ទោស​ក្មេង​អាយុ ៤ ឆ្នាំ​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​ឃាតកម្ម​

​    ​ព័ត៌មាន​អំពី​ការរំលោភ​សិទ្ធិ​កុមារ​កើតឡើង​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក ប៉ុន្តែ​ករណី​កុមារា​ម្នាក់នេះ​គឺ​ពិតជា​ពិសេស​ជាងគេ​។ ក្មេងប្រុស​ឈ្មោះ Ahmed Mansour Sharara អាយុ ៤ ឆ្នាំ​មកពី​អេ​ហ្ស៊ី​ប​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម និង​បាន​សម្រេចចិត្ត​ដាក់ពន្ធនាគារ​ក្មេង​នេះ​អស់​មួយជីវិត​កាលពី​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​    ​ក្រុមមន្ត្រី​សន្តិសុខ​បានសម្លាប់​និស្សិត​ម្នាក់ កម្មករសំណង់​ម្នាក់ និង​គ្រូបង្រៀន​ម្នាក់​។ បន្ទាប់ពី​ហេតុការណ៍​នេះ ពួកគេ​បាន​ដើរ​ទម្លាក់កំហុស​លើ​មនុស្ស​មិន​រើសមុខ​ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​របស់​អ្នក​ទាំងបី ហើយ​ចុងក្រោយ​ពួកគេ​បែរជា​មក​ទម្លាក់កំហុស​លើ​ក្មេងប្រុស​កម្សត់​រូបនេះ​។ 

​     Sharara ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស ៣ នាក់​ក្នុង​ឆ្នាំ ២០១២ នៅពេល​គាត់​មាន​អាយុ ទើបបាន ១ ខួប​ប៉ុណ្ណោះ​។ ក្រៅពីនេះ មាន​បទចោទប្រកាន់​ជាច្រើន​ទៀត​ប្រឆាំងនឹង​ក្មេង​នេះ ក្នុងនោះ​ការចោទប្រកាន់​ពីបទ​កាន់កាប់​អាវុធ​និង​គ្រឿងផ្ទុះ​ខុសច្បាប់ បំផ្លាញ​អគារ​រដ្ឋាភិបាល និង​បង្ខាំង​ផ្លូវ​ដោយ​ការដុត​កង់ឡាន​។ មុន​ខួប ៥ ឆ្នាំ​របស់គាត់​តែ​ប៉ុន្មាន​ខែ​ទៀត តុលាការយោធា​អេ​ហ្ស៊ី​ប​ក៏បាន​សម្រេច​កាត់ទោស​គា​ត់​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ 

​    ​តែ​ក្រោយមក​យោធា​អេ​ហ្ស៊ី​ប​បាន​ទទួលស្គាល់ថា​តុលាការយោធា​មានការ​យល់ច្រឡំ នៅពេល​កាត់ទោស​ក្មេង​អាយុ ៤ ឆ្នាំ​រូបនេះ​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ពីបទ​ឃាតកម្ម​។ 

​    ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី អ្នកនាំពាក្យ​យោធា​លោក​វរសេនីយ៍ឯក Mohammed Samir បាន​និយាយថា តុលាការ​គួរតែ​កាត់ទោស​ក្មេងប្រុស​អាយុ ១៦ ឆ្នាំ​ម្នាក់​ផ្សេងទៀត ដែលមាន​ឈ្មោះ​ស្រដៀង​នឹង​ក្មេងប្រុស​អាយុ ៤​ឆ្នាំនេះ​៕ 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់