រញ្ជួយផែនដីនៅកាលីហ្វ័រញ៉ាបង្កើតស្នាមរយះដ៏ធំនៅលើផែនដី អាចមើលឃើញច្បាស់ពីរូបភាពផ្កាយរណប

រញ្ជួយផែនដីកម្រិត ៧,១ រិច្ឆទ័រ ដែលវាយប្រហារលើរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រ បានធ្វើឱ្យផែនដីរយះយ៉ាងធំ។

នៅពេលដែលចាប់ផ្ដើមរញ្ជួយនៅម៉ោង ៨ និង ១៩ នាទីល្ងាច ភាពច្របូកច្របល់បានគ្របដណ្ដប់ពេញតំបន់នោះ។ ហើយវាគឺជាគ្រោះរញ្ជួយលើកទី ២ ដែលខ្លាំងបំផុតវាយប្រហារតំបន់នោះក្នុងរយៈពេលតិចជាង ៤៨ ម៉ោង បន្ទាប់ពីរញ្ជួយដីទី១វាយប្រហារ។

ភ្លាមៗនោះ រញ្ជួយដីបានបង្កឱ្យមានការខូចខាតដូចជាខ្ទេចអីវ៉ាន់ក្នុងហាង បាក់បែកផ្ទះសម្បែង និង ឆេះផ្ទះ។ល។

ក្នុងរូបភាពផ្ការណបរបស់ក្រុមហ៊ុន Planet Labs, Inc បង្ហាញឱ្យឃើញស្នាមប្រេះរយះផែនដីក្នុងតំបន់នោះយ៉ាងច្បាស់ក្រឡែត៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត