Sturridge បាត់ឆ្កែនៅ LA ព្រោះចោរចូលលួច ហើយបើនរណារកឃើញឆ្កែបណ្តូលចិត្តរបស់គាត់ត្រឡប់មកវិញនឹងជូនប្រាក់រាប់ម៉ឺនផោន

Daniel Sturridge បានសន្យាផ្តល់ប្រាក់ ៣០.០០០ផោនជារង្វាន់ទៅដល់នរណា ដែលអាចនាំឆ្កែរបស់គាត់ត្រឡប់ទៅវិញ ដែលជាពូជឆ្កែ Pomeranian មួយក្បាលមានឈ្មោះ Lucky Lucci។

អតីតខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool រូបនេះ បានបង្ហោះវីដេអូជាច្រើននៅលើបណ្តាញសង្គម Instagram របស់ខ្លួន កាលពីថ្ងៃអង្គារ បន្ទាប់ពីចោរបានគាស់ចូលផ្ទះល្វែងស្នាក់នៅរបស់គាត់ក្នុងទីក្រុង Los Angeles ដោយបំបែកកញ្ចក់ទ្វារចូលក្រោយផ្ទះរបស់គាត់។

នៅក្នុងទិដ្ឋភាពដ៏សោកសៅក្នុងការស្វែងរកឆ្កែជាទីស្រឡាញ់របស់គាត់មកវិញ តារាបាល់ទាត់វ័យ ២៩ឆ្នាំរូបនេះបាននិយាយនៅក្នុងវីដេអូថា "ស្តាប់ មាននរណាគាស់ផ្ទះរបស់ខ្ញុំនៅក្នុងទីក្រុង LA ដោយនាំឆ្កែរបស់ខ្ញុំចេញពីផ្ទះ។ ស្តាប់ នរណាក៏ដោយស្គាល់អ្នកដែលចូលផ្ទះរបស់ខ្ញុំ ខ្ញុំនឹងឱ្យអ្នកគ្រប់យ៉ាង ខ្ញុំពិតជានិយាយមែន។ ខ្ញុំចង់ដឹងនរណាដែលយកឆ្កែរបស់ខ្ញុំ។ ខ្ញុំចង់ដឹងពីអ្វីដែលបានកើតឡើង។ ខ្ញុំចង់ដឹងថាហេតុអ្វីបានពួកគេចាប់ឆ្កែរបស់ខ្ញុំ។ ខ្ញុំចង់ដឹងថាហេតុអ្វីពួកគេយកបាវពីជាន់លើ។ ខ្ញុំចង់ដឹងថាមានរឿងចង្រៃយ៎អីកំពុងកើតឡើង។ តើអ្នកអាចគាស់ចូលផ្ទះនរណាម្នាក់ក្នុង LA យ៉ាងម៉េច ហើយចាប់យកឆ្កែមួយក្បាល។ តើអ្នកឆ្កួតទេអី? អ្នកគាស់ចូលផ្ទះគេ និងចាប់ឆ្កែមួយក្បាលចឹង?"។

គាត់បានបង្ហោះវីដេអូជាច្រើន ហើយក្នុងចំណោមនោះមានវីដេអូមួយគាត់ក៏បានសន្យាផ្តល់ជូនប្រាក់ពី ២០.០០០ ទៅ ៣០.០០០ផោន ផងដែរ ទៅកាន់នរណា ដែលអាចនាំឆ្កែរបស់គាត់ត្រឡប់មកវិញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab