ផ្ទាំងទឹកកកដ៏ធំបំផុតនៃទ្វីបអង់តាក់ទិកនឹងរលាយឆាប់ៗនេះ ហើយកម្ពស់ទឹកសមុទ្ររំពឹងឡើងជិតកន្លះម៉ែត្រ

នៅភាគខាងលិចទ្វីបអង់តាក់ទិក ផ្ទាំងទឹកកកដែលមានទំហំប៉ុនរដ្ឋផ្លរីដា កំពុងរលាយក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានពីមុន។

ផ្នែកនៃផ្ទាំងទឹកកក Thwaites Glacier គឺបាត់បង់ទឹកកករបស់ខ្លួនកម្រាស់ ៨០០ម៉ែត្រក្នុងមួយឆ្នាំ ដោយរួមចំណែកក្នុងការបង្កើនកម្រិតទឹកសមុទ្រ ៤% ទូទាំងសកលលោក។ ការបាត់បង់ទឹកកកទាំងនោះគឺជាផ្នែកនៃទិន្នាការទូលំទូលាយ គឺ ផ្ទាំងទឹកកកនៅទ្វីបអង់តាក់ទិកទាំងមូលបានរលាយជិត ៦ដងលឿនបំផុតដូចគ្នាទៅនឹងកាលពី ៤០ឆ្នាំមុន។ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ទ្វីបអង់តាក់ទិកបានបាត់បង់ទឹកកក ៤០ពាន់លានតោនជារៀងរាល់ឆ្នាំ។ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ តួលេខទាំងនោះបានកើនឡើងដល់កម្រិតជាមធ្យម ២៥២ពាន់លានតោនក្នុងមួយឆ្នាំ។ ហើយកម្ពស់ទឹកសមុទ្រអនាគតត្រូវរំពឹងថានឹងកើនឡើង ០,៤៩ ម៉ែត្រ។

បច្ចុប្បន្ន អ្នកនិពន្ធនៃការសិក្សាថ្មីមួយបានរាយការណ៍ថា អំឡុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ អត្រានៃការរលាយទឹកកកនៃផ្ទាំងទឹកកកធំៗទាំង៥របស់ទ្វីបអង់តាក់ទិក បានកើនឡើងទ្វេដង។ ទាំងនោះធ្វើឱ្យផ្ទាំងទឹកកក Thwaites Glacier រលាយក្នុងរយៈពេលដ៏ឆាប់រហ័សបំផុត។

អ្នកវិទ្យាសាស្រ្តបានរាយការណ៍នៅក្នុងទស្សនាវដ្តី Proceedings of the National Academy of Sciences ថា ផ្ទាំងទឹកកកនេះបង្កឱ្យមានហានិភ័យខ្ពស់បំផុតចំពោះការកើនឡើងនៅកម្រិតទឹកសមុទ្រនាពេលអនាគត ហើយទំនងជាកំពុងដើរឆ្ពោះទៅរកចំណុចរលាយដែលមិនអាចត្រឡប់វិញបាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត