Bournemouth មានបំណងចងជើងកីឡាករ Callum Wilson តាមរយ:ការផ្តល់ប្រាក់ឈ្នួល ១០០.០០០ផោនក្នុងមួយសប្តាហ៍

ក្លឹប Bournemouth មាន​បំណង​ផ្តល់​កិច្ច​សន្យា​ថ្មីយូរអង្វែង​ជាមួយ​ប្រាក់ឈ្នួល ១០០.០០០​ផោន​ក្នុង​មួយសប្តាហ៍ដល់កីឡាករ Callum Wilson ដើម្បី​រារាំង​ចំណាប់អារម្មណ៍​ពី​ក្លឹប​ផ្សេងទៀតនៅក្របខណ្ឌ​ EPL។

ក្លឹប West Ham ស្ថិតក្នុងចំណោមក្លឹប​ដែល​កំពុង​ស្វែង​រក​ខ្សែប្រយុទ្ធថ្មី ប៉ុន្តែ​អ្នក​ចាត់ការក្លឹប Bournemouth លោក Eddie Howe ចង់​រក្សា​ទុក​ Wilson។ ខ្សែប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ​ក៏ធ្លាប់ធ្វើក្លឹប Chelsea ​ចាប់អារម្មណ៍​ផងដែរកាលពីខែ​មករា​។

Wilson រកបាន​១៤​គ្រាប់ក្នុង៣០​ប្រកួត​ សម្រាប់​ក្លឹប Bournemouth នៅ​ក្របខណ្ឌកំពូល​កាលពីរដូវកាល​មុន៕

adverise with khmeread