adverise with khmeread 2

​ប្រិយមិត្ត Dortmund ម្នាក់​បានទទួល​មរណៈភាព​អំឡុង​ការប្រកួត​ម្សិលមិញ​

​    ​ក្រុម​អ្នកគាំទ្រ​ក្រុម Borussia Dortmund បាន​បង្កើត​ជញ្ជាំង​ពណ៌​លឿង​ដ៏​ពេញនិយម​របស់​ពួកគេ​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ឧទ្ទិស​ដល់​ប្រិយមិត្ត​ម្នាក់​ដែល​បាន​ស្លាប់​អំឡុង​ការប្រកួត​ជាមួយ​ក្រុម Mainz​។​

​    ​អ្នកគាំទ្រ​វ័យ ៨០ ឆ្នាំ​ម្នាក់​ដែល​បាន​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ទាំងពីរ បាន​ស្លាប់​ដោយសារ​គាំង​បេះ​ដង​ខណៈ​កំពុង​អង្គុយ​នៅ​ភាគ​និរតី​ក្នុង​កីឡដ្ឋាន Signal Iduna Park​។ បរិយាកាស​ដ៏​ពេញនិយម​របស់​កីឡដ្ឋាន​នេះ​ត្រូវបាន​ស្ងាត់ស្ងៀម​ក្នុង​តង់​ទី​ពីរ​ខណៈ​ដំណឹង​នៃ​ការស្លាប់​បាន​ផ្សព្វផ្សាយ​ក្នុង​ទីលាន​។​

​    ​ប្រិយមិត្ត​ម្នាក់ទៀត​កំពុងស្ថិត​ក្នុងស្ថានភាព​មិនដឹង​ខ្លួន​ក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​គាំងបេះដូង​អំឡុង​ការប្រកួត​ដដែល​នេះ​។​

​    ​ប្រធាន​ក្លឹប Dortmund លោក Reinhard Rauball បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា "​ក្នុងនាម​តំណាងឱ្យ​ក្រុម Borussia Dortmund ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​និង​ចូលរួម​មរណៈទុក្ខ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ទៅកាន់​ក្រុមគ្រួសារ​ដែល​រង​ផលប៉ះពាល់​។ យើងទាំងអស់គ្នា​នឹករលឹក​គាត់​ជានិច្ច​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់