Arsenal ចង់បានកីឡាករ Mariano Diaz របស់ក្លឹប Real Madrid ប៉ុន្តែសុំឲ្យបញ្ចុះតម្លៃ

ក្លឹប​ Arsenal បានស្នើ​ឲ្យ​ខ្សែប្រយុទ្ធ​ Mariano Diaz របស់​ក្លឹប Real Madrid បញ្ចុះ​តម្លៃខ្លះ​ក្នុងកិច្ច​ព្រមព្រៀង​។ Arsenal ​មាន​ថវិកាផ្ទេរត្រឹមតែ​៤០លានផោន ប៉ុណ្ណោះបន្ទាប់ពីបាត់បង់កៅអីលេងនៅ​ក្របខណ្ឌ CL ។ ក្លឹប​ Arsenal ក៏បាត់បង់ឱកាសផ្ទេរកីឡាករ Ryan Fraser និង Yannick Carrasco ផងដែរ។

ប៉ុន្តែ Diaz គឺជា​កីឡាករ​លើសតម្រូវ​ការ​របស់ក្លឹប Real Madrid ហើយក្លឹប Arsenal បានបង្ហាញចំណាប់អារម្មណ៍ដើម្បីនាំយក​កីឡាកររូបនេះ​ត្រឡប់មកវិញប៉ុន្តែក្នុងតម្លៃទាបជាង​១៨​លានផោន។

Diaz ដែល​បានបង្ហាញមុខ​១៣លើក​នៅក្របខណ្ឌ ​La Liga កាល​ពីរដូវ កាល​មុននោះ​ រកបាន​៣គ្រាប់​ ហើយជា​កីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ជា​ច្រើន​ដែល​អាចចាកចេញ ដើម្បី​រក្សា​តុល្យ​ភាព​ប្រាក់ឈ្នួ​លក្នុងក្លឹប។

បច្ចុប្បន្នក្លឹប Arsenal ខ្វះខ្សែប្រយុទ្ធ​ម្នាក់ទៀត ចាប់តាំងពី​អនុញ្ញាតឲ្យ​ Danny Welbeck ចាកចេញ​។ គ្រូបង្វឹក​ក្លឹប​ Arsenal លោក Unai Emery ក៏កំពុង​តាម​ប្រមាញ់​ខ្សែការពារនិង​ខ្សែបម្រើ​ស្លាបម្នាក់ទៀត​ផងដែរ៕

adverise with khmeread