Man Utd គ្រោងយកកីឡាករ Sergej Milinkovic Savic មកជំនួសតំណែង Paul Pogba

អ្នកចាត់ការក្រុម Man Utd លោក Ole Gunnar Solskjaer ប្រហែលជា​ចាត់ទុកកីឡាករ Sergej Milinkovic Savic ជា​បេក្ខភាព​ដែល​អាចជំនួសតំណែង​ប្រសិនបើ Paul Pogba ចាកចេញពី​ពហុកីឡាដ្ឋាន Old Trafford នៅ​រដូវក្តៅនេះមែន។

ទោះបីជា​យ៉ាងណា Sergej នឹងមាន​តម្លៃមិន​ថោកនោះទេ ស្របពេលក្លឹប​ ​Lazio បានទាមទារប្រាក់១២០លានអឺរ៉ូ​ពីក្លឹប​ Man Utd ​ដែលគេជឿថា ហាក់ដូចជាថ្លៃពេកហើយសម្រាប់កីឡាករ​សញ្ជាតិ​ស៊ែប៊ីរូបនេះ។

ប៉ុន្តែ Pogba នឹងចាកចេញ​ បើទោះបីជា​ Man Utd ព្យាយាម​រក្សា​ទុក​កីឡាករ​រូបនេះក៏ដោយ។​ Man Utd ​បាន​បញ្ចូល​ខ្សែបម្រើ​រូបនេះ​ក្នុងក្រុមជម្រើស​របស់ខ្លួន​សម្រាប់​ដំណើរ​ប្រកួត​កម្តៅសាច់ដុំនៅប្រទេសអូស្ត្រាលី​ បើទោះបីជា​កីឡាករ​រូបនេះ​ចង់ចាកចេញក៏ដោយ។

តាមសេចក្តីរាយការណ៍ថា Pogba បានប្រាប់មិត្តរួមក្រុម​ថា ខ្លួន​ចង់ចាកចេញ​ទៅស្របពេល​ក្លឹប Real Madrid និង​ក្លឹប Juventus ដែលកំពុង​ប្រជែង​គ្នា​ ដើម្បី​ផ្ទេរ៕

adverise with khmeread
tiger
Loading ad ...