adverise with khmeread China hair armpit 3351447b

ជម្រុះ​រោម​គ្រប់​ទីកន្លែង​លើ​រាងកាយ​ជា​រៀងរហូត​ដោយ​ប្រើ​ម្សៅ​មេនំ​ប៉័ង​និង​ទឹក​ក្តៅ​

​    ​ជាការ​ពិត​រោម​បានផ្តល់​ការការពារ​ដល់​រាងកាយ​របស់​យើង ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​សម្រស់​របស់​មនុស្ស​ដែរ​។ រោម​មិន​ស្អាត​នៅលើ​តំបន់​មួយចំនួន​លើ​រាងកាយ ដូចជា​ដៃ ជើង មុខ និង​ខ្នង ត្រូវបាន​ចាត់ទុកជា​ប​ញ្ហា​សម្រស់​ដ៏​ចម្បង​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែង​ព្រួយបារម្ភ​។ 

​    ​មាន​មូលហេតុ​ច្រើនណាស់​សម្រាប់​ការលូតលាស់​រោម​ដែល​មិន​ចង់បាន ក្នុងនោះ​មាន​ហ្ស៊ែ​ន ការប្រើប្រាស់​ថ្នាំ​ជាក់លាក់​ខ្លះ ការកើនឡើង​កម្រិត​អ័រម៉ូន និង​ជំងឺ​ពក​លើ​អូវែ​។ 

​    ​ស្ត្រី​ផលិត​កម្រិត​អ័រម៉ូន​ឈ្មោល​កម្រិត​ទាប (​អ័រម៉ូន Androgen) ហេតុនេះហើយ​ទើប​បណ្តាលឱ្យមាន​រោម​ដុះ​ត្រង់​កន្លែង​មិន​ចង់បាន​មួយចំនួន ពេល​កម្រិត​អ័រម៉ូន​នេះ​កើនឡើង​។ ដូច្នេះ ប្រសិនបើ​លោកអ្នក​ចង់​ជម្រុះ​រោម​ជាមួយ​បច្ចេកទេស​ផ្សេងៗ​ដូចជា បាញ់​ឡាស៊ែរ ជម្រុះ​ដោយ​ប្រើ​អគ្គីសនី ឬ​ក្រមួន​ជម្រុះ​អចិន្ត្រៃយ៍ ដំបូង​ត្រូវ​គិត​អំពី​របៀប​ព្យាបាល​នៅផ្ទះ​ជាមុនសិន ព្រោះ​វា​មាន​ប្រសិទ្ធ​ភាពដូចគ្នា​ទេ​។ លោកអ្នក​នឹង​សន្សំ​លុយ​បាន​យ៉ាងច្រើន ហើយ​អាច​ជម្រុះ​រោម​មិន​ចង់បាន​តាមរបៀប​ងាយស្រួល និង​ចំណាយ​តិច​បំផុត​។ 

​    ​* គ្រឿង​ត្រូវមាន​៖
​    ​- ម្សៅ​មេនំ​ប៉័ង (Baking Soda) ១ ស្លាបព្រា​បាយ​
​    ​- ទឹក​ក្តៅ ២០០ មិ​ល្លី​លីត្រ​

​    ​* របៀប​ធ្វើ​៖
​    ​ត្រូវដាក់​ម្សៅ​មេនំ​ប៉័ង ១ ស្លាបព្រា​ក្នុង​ទឹក​ក្តៅ ២០០ មិ​ល្លី​លីត្រ​។ កូរ​ឱ្យ​សព្វ ហើយ​ទុកឱ្យ​ត្រជាក់​។ រួចហើយ​យក​សំឡី ឬ​បង់​រុំ​មួយ​បន្ទះ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​លាយ​ម្សៅ​មេនំ​ប៉័ង​នេះ ហើយ​ទុកឱ្យ​រាង​ស្ងួត​បន្តិច​សឹម​យកទៅ​បិត​ពីលើ​កន្លែង​ដែល​លោកអ្នក​ចង់​ជម្រុះ​រោម​។ ហើយ​ទុក​វា​ចោល​មួយ​យប់​។​

​    ​ព្រឹក​ឡើង​ទាញ​សំឡី ឬ​បង់​រុំ​ចេញ វា​នឹង​ដោយ​រោម​មកជា​មួយ ហើយ​ត្រូវ​លាប​ក្រែ​ម​រក្សា​សំណើម​ស្បែក​លើ​ចំណុច​ដែល​បាន​ជម្រុះ​រោម​រួច​ដើម្បី​ទប់ស្កាត់​បញ្ហា​ឡើងក​ន្តួ​ល​ផ្សេងៗ​។ រោម​នឹងត្រូវ​ជ្រុះ​អស់​ជា​រៀងរហូត​បន្ទាប់ពី​ធ្វើការ​ជម្រុះ​រោម​តាម​របៀបនេះ​ឱ្យបាន ២ ទៅ ៣ ដង ពេល​វា​ដុះ​ឡើងវិញ​នៅលើ​ក្រោយៗ​ទៀត​៕   

adverise with khmeread
ប្រភព៖ ម៉ាយឡាយស្តាយ

អ្នកនឹងចូលចិត្ត

មតិយោបល់