ធ្លាប់ឮចាស់និយាយទេថា អ្នកមានរោមត្រចៀកវែងបែបនេះអាយុវែង? ឥឡូវអ្នកវិទ្យាសាស្ដ្របានប្រើរោមត្រចៀកនេះតេស្ដលើសត្វកណ្ដុរ និងមានប្រសិទ្ធភាពមែន

យោងតាមការសិក្សាថ្មីមួយលាតត្រដាងថា អ្នកវិទ្យាសាស្ដ្របានរកឃើញវិធីដើម្បីធ្វើឱ្យសត្វកកើតឡើងវិញនូវកោសិការោមត្រចៀកវែងៗ ដើម្បីស្ដារតុល្យភាពរាងកាយរបស់ពួកវាឡើងវិញ។ 

កោសិការោមត្រចៀកនៅក្នុងត្រចៀក ដែលដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យសត្វមានតុល្យភាពរាងកាយនោះ ក៏ធ្វើឱ្យមនុស្សមានតុល្យភាពរាងកាយផងដែរ។

ត្រីនិងសត្វស្លាបអាចកកើតឡើងវិញនូវកោសិការោមឥតឈប់ឈរក្នុងមួយជីវិតរបស់ពួកវា ប៉ុន្តែនៅពេលដែលយើងកាន់តែចាស់ទៅ យើងនឹងឈប់កកើតឡើងវិញនូវសមាសធាតុលាក់ខ្លួនទាំងនេះ ដែលជួយរក្សាសុខភាពយើងឱ្យនៅបានល្អយូរ។

បច្ចុប្បន្នអ្នកវិទ្យាសាស្ដ្រនៅសាកលវិទ្យាល័យ Stnaford University បានប្រើប្រាស់យ៉ាងប៉ិនប្រសព្វនូវ DNA របស់សត្វកណ្តុរ ដូច្នេះពួកវាបានបង្កើតឡើងវិញនូវរោមតូចឆ្មារក្នុងត្រចៀក ហើយតុល្យភាពរាងកាយរបស់ពួកវាក៏ត្រូវបានស្តារឡើងវិញដែរ ដែលនេះជាការលើកឡើងមួយថា ការស្តារឡើងវិញនិងការកែលម្អដូចគ្នានេះអាចនឹងធ្វើទៅរួចចំពោះមនុស្ស។

អ្នកវិទ្យាសាស្ដ្របានប្រើកោសិការោមត្រចៀកតូចៗនោះទៅសិក្សាលើកណ្ដុរ ហើយមានកោសិកាបីដែលអាចស្ដារតុល្យភាពឡើងវិញបាន តែវាមិនល្អគ្រប់គ្រាន់ទេ។

ដោយសារកោសិកានោះពេញវ័យ និងមិនមានមុខងារជាប់លាប់ អ្នកវិទ្យាសាស្ដ្រក៏រកវិធីសាស្ដ្របោកបញ្ឆោតរាងកាយរបស់សត្វកណ្ដុរដើម្បីឱ្យហ្សែនប្រែប្រួល ដោយនាំយកប្រូតេអ៊ីនមួយហៅថា Atoh1។ ដោយមានការបន្ថែមប្រូតេអ៊ីននេះ កណ្ដុរអាចកកើតឡើងវិញ ៧០ ភាគរយនៃកោសិការោមត្រចៀកនោះ។

ជាមួយនឹងការស្ដារឡើងវិញ ៧០ ភាគរយ មុខងារ Vestibular Systems របស់ពួកវាក៏បានជួយស្ដារតុល្យភាពរាងកាយរបស់វាដែរ។ រីឯមនុស្សវិញ មានប្រូតេអ៊ីននេះស្រាប់ ប្រហែលនឹងអាចស្ដារឡើងវិញនូវកោសិការោមត្រចៀក និងប្រព័ន្ធ Vestibular Systems ដូចគ្នា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...