តួឯកប្រុសកូរ៉េខាងត្បូងម្នាក់បបួលមិត្តរួមការងារស្រីពីរនាក់ទៅផឹកនៅផ្ទះស្រវឹង ស្រាប់តែព្រឹកឡើងប៉ូលិសមកចាប់ដាក់ខ្នោះដល់គ្រែដេក

តារាសម្តែងក្នុងរឿង Joseon Survival លោក Kang Ji-hwan ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ទី៩ កក្កដា ជុំវិញការសង្ស័យពីបទបៀតបៀនផ្លូវភេទនិងរំលោភសេពសន្ថវៈ។ យោងតាមវេបសាយព័ត៌មានកម្សាន្ត Soompi បានឱ្យដឹងថា លោក Kang Ji-hwan បានទៅផ្ទះជាមួយនឹងបុគ្គលិកស្រីពីរនាក់ពីទីភ្នាក់ងាររបស់គាត់ (ដែលគេសំដៅត្រឹមឈ្មោះថានាង A និងនាង B) ដើម្បីផឹកភេសជ្ជៈ។ គាត់បានរំលោភនាង A និងបៀតបៀនផ្លូវភេទលើនាង B នៅពេលពួកនាងដេកលក់។

នៅពេលសួរចម្លើយនៅប៉ុស្តិ៍ប៉ូលិស តារាសម្តែងវ័យ ៤២ ឆ្នាំរូបនេះបាននិយាយថា គាត់មិនបានចងចាំអ្វីទាំងអស់។ លោកនិយាយថា "ខ្ញុំចងចាំថាបានផឹកភេសជ្ជៈ ប៉ុន្តែខ្ញុំមិនចាំអ្វីទាំងអស់បន្ទាប់ពីនោះ។ នៅពេលខ្ញុំបើកភ្នែកឡើង ខ្ញុំបានស្ថិតនៅក្នុងបន្ទប់ ដែលនាង A កំពុងដេក"។

យោងតាមរបាយការណ៍សារព័ត៌មានខាងលើបានឱ្យដឹងថា តារាសម្តែងរូបនេះនៅតែស្ថិតក្នុងស្ថានភាពស្រវឹងដដែលនៅគ្រានោះ ហើយគាត់នឹងត្រូវសាកសួរម្តងទៀតនៅថ្ងៃពុធនេះ។

ប្រហែលមួយម៉ោងមុនការចាប់ខ្លួនលោកកាំង នាង A បានផ្ញើសារទៅមិត្តម្នាក់អំពីស្ថានភាពរបស់នាងហើយបានស្នើសុំឱ្យមិត្តភក្តិប្តឹងប៉ូលិស។ នាងបាននិយាយថា "ខ្ញុំបានផឹកភេសជ្ជៈមួយចំនួននៅឯផ្ទះរបស់តារាសម្តែង Kang Ji-hwan ហើយពេលនេះយើងកំពុងជាប់ក្នុងផ្ទះគាត់"។

នៅពេលប៉ូលិសបានមកដល់ផ្ទះនេះ នាង A បានប្រាប់ប៉ូលិសថា តារាសម្តែងរូបនេះបានរំលោភនាង នៅពេលនាងដេកលក់ ហើយនាំទៅដល់ការចាប់ខ្លួនតារាសម្តែងរូបនេះតែម្តង។

ការចាប់ខ្លួនលោក Kang Ji-hwan បានធ្វើឱ្យក្រុមផលិតករនៃរឿងភាគ Joseon Survival ស្ថិតក្នុងស្ថានភាពលំបាក ខណៈការថតខ្សែភាពយន្តកំពុងបន្តមិនទាន់ចប់នៅឡើយ និងឥឡូវរឿងដែលមាន២០ភាគនេះទើបផ្សាយលើកញ្ចក់ទូរទស្សន៍ TVCHOSUN បាន១០ ភាគប៉ុណ្ណោះ។

ទីភ្នាក់ងាររបស់តារាសម្តែងរូបនេះបាននិយាយថា "ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ នៅពេលណាដែលយើងអាចបញ្ជាក់ពីអ្វីដែលបានកើតឡើង យើងនឹងចេញសេចក្តីថ្លែងការណ៍"៕

adverise with khmeread