នារីរូបស្រស់ម្នាក់ សម្រេចចិត្តលោតទឹកសម្លាប់ខ្លួននៅមុខវាំង ដោយបងស្រីបង្កើតស្លាប់បន្សល់ទុករូបនាងនៅម្នាក់ឯង ប៉ុន្ដែពេលប៉ូលិសមកដល់ប្រើសម្ដីតែមួយម៉ាត់សោះ នាងក៏ជិះម៉ូតូកង់បីទៅផ្ទះវិញ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងទាំងកណ្ដាលយប់ បន្ទាប់ពីមាននារីម្នាក់បានគិតខ្លី មកលោតទឹកសម្លាប់ខ្លួននៅក្នុងទឹកទន្លេចតុមុខ តែត្រូវបងប្អូនប្រជាពលរដ្ឋជួយ ស្រង់យកមកលើគោកវិញ កាលពីវេលាម៉ោង១និង៥០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ ចំណុចមុខព្រះបរមរាជវាំង ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ 

នារីរងគ្រោះខាងលើឈ្មោះ ស្រី និច អាយុ ២២ឆ្នាំ បានរៀបរាប់ដោយខ្លីថា ដោយរូបនាងពិបាកចិត្តខ្លាំងពេក ព្រោះបងស្រីនាងបង្កើតបានស្លាប់ចោល បន្សល់ទុករូបគាត់រស់នៅតែម្នាក់ឯង កណ្ដោចកណ្ដែង គិតអ្វីមិនចេញ ទើបឈានដល់ការសម្រេចបញ្ចប់ជីវិតតែម្ដង។

បន្ទាប់មក កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ បានលួងលោងកុំឱ្យនាងគិតខ្លីតទៅទៀត ពិភពលោកវែងឆ្ងាយណាស់ ហើយក៏រកកង់បីឱ្យនាងជិះត្រឡប់ទៅផ្ទះជួលវិញ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab