ប្រមូលនាងៗបោយដៃបាន៤នាក់នៅជុំវិញវត្តភ្នំ ក្នុងនោះមានភេទទី៣ម្នាក់

ភ្នំពេញ ៖​ ប៉ូលិសខណ្ឌដូនពេញសហការជាមួយប៉ូលិសប៉ុស្តិ៍វត្តភ្នំបានឃាត់ខ្លួននាងៗបោយដៃ (ស្ត្រីរកស៊ីផ្លូវវភេទ) នៅជុំវិញរង្វង់មូលវត្តភ្នំ​ ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ សង្កាត់វត្តភ្នំ​ ខណ្ឌដូនពេញ​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨យប់។ 

ប៉ូលិសនិយាយថា​ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង ០២រំលងអធ្រាត្រចូលថ្ងៃទី១១កក្កដា សមត្ថកិច្ចប្រមូលបានសរុប៤នាក់ ក្នុងនោះប្រុសខ្ទើយម្នាក់ និងស្រី៣នាក់។

នៅចំពោះមុខ ប៉ូលិសខណ្ឌដូនពេញបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទ និងអ្នកគួកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចនឹងបន្តអនុវត្តជាប់ជាប្រចាំ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab