សន្តិសុខបុរីប៉េងហួត២នាក់ត្រូវសមត្ថកិច្ចវ៉ៃខ្នោះពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ​ ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ រួមមានកម្លាំង សាលាខណ្ឌ, ប៉ូលិសខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, កម្លាំងសាលាសង្កាត់ និងកម្លាំងប៉ូលិសប៉ុស្តិ៍ច្បារអំពៅ១ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខផ្ទះលេខ២Eo ផ្លូវជាតិ លេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១០កក្កដាឆ្នាំ២០១៩ ម៉ោង៧និង៤៥នាទីយប់។

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ឆុន ធារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខបុរីប៉េងហួតនិង២-ឈ្មោះម៉ម ចាន់ណារិន ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខបុរីប៉េងហួត។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូចនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JQ-8068​ ។

បច្ចុប្បន្នជនសង្ស័យជាសន្តិសុខ២នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread