បុរសអាមេរិកមកធ្វើចុងភៅនៅស្រុកខ្មែរ លើសទិដ្ឋាការស្នាក់នៅជាង៣ឆ្នាំរត់រកប៉ូលិសជួយ

ភ្នំពេញ​ ៖ មានជនជាតិអាមេរិក ០១នាក់បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ រាជធានីភ្នំពេញ គោលបំណងចង់សមត្ថកិច្ចជួយ ព្រោះរូបគេបានស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ​ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១០និ៣០នាទី។ 

ប៉ូលិសនិយាយថា​ ជនបរទេស ឈ្មោះ MORRIS YANNI IKE ភេទប្រុស អាយុ៥២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ435182359 ។ 

បន្ទាប់មកកម្លាំងប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការសាកសួរដឹងថាជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១កុម្ភៈ២០១៥ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ ហើយរូបគេបានធ្វើការនៅភោជនីយដ្ឋាន Brooklyn Pizza And Bistro ជាចុងភៅ បានមួយឆ្នាំហើយគេក៏បានក្លាយជាអ្នកគ្រប់គ្រងនៅទីនោះ ដែលមានថៅកែជាជនជាតិអូស្រ្ដាលី ហើយកន្លងមកលិខិតឆ្លងដែនរបស់គេ បន្តទិដ្ឋាការស្នាក់នៅគឺរ៉ាប់រងដោយថៅកែ។ 

នៅដើមខែមិថុនា ឆ្នាំ២០១៩ ថៅកែជនជាតិអូស្រ្តាលី បានប្រគល់លិខិតឆ្លងដែនមកឱ្យគេវិញ ហើយរូបគេបានពិនិត្យមើលដឹងថាលើសទិដ្ឋាការ និងផុតកំណត់លិខិតឆ្លងដែន (ផុតកំណត់លិខិតឆ្លងដែននៅថ្ងៃទី១៨វិច្ឆិកា២០១៧ និង ផុតកំណត់ទិដ្ឋាការស្នាក់នៅថ្ងៃទី១៣ធ្នូ២០១៦)។ 

នៅថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៧ រូបគេក៏បានទៅស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំលិខិតឆ្លងដែនថ្មីត្រូវបានខាងទូតបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab