ទាហានភេទទីបីនិយាយថាពួកគេត្រូវបានបៀតបៀនផ្លូវភេទនៅក្នុងជួរកងទ័ពកូរ៉េខាងត្បូង

បន្ទាប់ពីជាច្រើនខែឈរមើលគេរំលោភបំពាន Park មានអារម្មណ៍ថា គាត់ដល់ពេលត្រូវធ្វើសកម្មភាពហើយ។ 

ទាហានកូរ៉េខាងត្បូងរូបនេះបានឃើញទាហានស័ក្តិទាបមួយរូបទៀតត្រូវគេចាត់ទុកជាស្រី និងសង្ស័យជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា ត្រូវគេរំលោភផ្លូវភេទ ត្រូវគេវាយដំ និងត្រូវបង្ខំឱ្យផឹកទឹកពីបង្គន់អាចម៍ដោយទាហានដទៃទៀត។

ប៉ុន្ដែនៅពេល Park ព្យាយាមបញ្ឈប់ការរំលោភបំពាននេះ គាត់បែរជាក្លាយជាមុខសញ្ញាគេបៀតបៀនទៅវិញ។

ទាហានស័ក្តិខ្ពស់ជាងមួយរូបបានសួរទៅ Park ថា "តើឯងជានរណាហ៊ានមកធ្វើអន្តរាគមន៍រឿងរបស់គេបែបនេះ"។

យោងតាមលោក Park បានឱ្យដឹងថា លោក និងជនរងគ្រោះដំបូងគេ ត្រូវបានបង្ខំឱ្យរួមភេទជាមួយគ្នា ខណៈដែលទាហានដទៃទៀតបានសើចចម្អកឱ្យពួកគេ។ បន្ទាប់មក ពួកគេត្រូវបានបណ្ដេញចេញពីអង្គភាព និងដោយថ្នាក់លើរបស់ពួកគេសម្រាប់ "ការធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងជួរទាហាន"។

នៅទីបំផុតពួកគេបានប៉ុនប៉ងសម្លាប់ខ្លួនឯង។ ទាហានពីរនាក់ផ្សេងទៀតក៏ប៉ងសម្លាប់ខ្លួនដែរព្រោះតែឈឺចាប់ដែលគេបំភិតបំភ័យធ្វើបាប។ Park បាននិយាយថា "យើងបានទៅបន្ទប់ដាំស្ល ដើម្បីចាក់លើខ្លួនយើង និងជល់ក្បាលយើងទៅនឹងជញ្ជាំង។ ហើយយើងទាំងបួននាក់នៅទីបំផុតត្រូវបានគេយកទៅដាក់នៅមន្ទីរពេទ្យឆ្កួត"។

Park គឺជាទាហានកូរ៉េខាងត្បូងម្នាក់ក្នុងចំណោមទាហានភេទទីបីរាប់សិបនាក់ ដែលបាននិយាយដោយមិនបញ្ចេញឈ្មោះទៅកាន់អង្គការការពារសិទ្ធិមនុស្ស គឺអង្គការលើកលែងទោសអន្តរជាតិ ដោយចោទប្រកាន់អំពីការរំលោភបំពាន និងការរើសអើងប្រឆាំងនឹងក្រុមទាហានភេទទីបីនៅក្នុងជួរយោធារបស់កូរ៉េខាងត្បូង៕ ប្រភព៖ CNN 

adverise with khmeread
tiger
Loading ad ...