1

​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត​អះអាងថា​សម្រស់​នៃ​មុខមាត់​ផ្លា​ស្ទិ​ករ​បស់ Park Bom "​ធ្វើឱ្យ​ពួកគេ​ចង់​ក្អួត​"

​ចាប់តាំងពី​នាង​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ក្នុងការ​បង្ហាញខ្លួន​នៅឯ​ក្នុង​កម្មវិធី​ប្រគល​ពានរង្វាន់ 2015 Mnet Asian Awards កាលពី​ឆ្នាំមុន​កន្លងមក Park Bom ត្រូវបាន​គេ​បង្កើន​ការពិភាក្សា​ទៅលើ​ទម្រង់​មុខ​របស់​នាង​សាជាថ្មី​ម្តងទៀត​។​

​តាមរយៈ​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បានបង្ហាញ​ពី​កន្លែង​ស្នាក់នៅ​របស់​នាង​កាលពីពេល​ថ្មីៗ​នេះ មុខមាត់​ដែល​បាន​ផ្លាស់ប្តូ​របស់​នាង​ត្រូវបាន​គេ​លើក​យកមក​ជជែក​ស្វែងរក​ហេតុផល​យ៉ាង​សម្បើម ដែល​បាន​បន្សល់​នៅ​ពាក្យ​រំ​ឮ​ក​ដាស់តឿន​មួយចំនួន​របស់​អ្នកគាំទ្រ​អំពី​បញ្ហា​គ្រោះថ្នាក់​ទៅលើ​ការវះកាត់​មុខមាត់​ផ្លា​ស្ទីក​របស់​នាង​ផងដែរ​។​

​ទន្ទឹមនឹង​នេះដែរ Park Bom ក៏បាន​ត្រៀមខ្លួន​ធ្វើការ​សម្តែង​លើកដំបូង​របស់​នាង​ម្តងទៀត បន្ទាប់ពី​នាង​បានបង្ហាញ​មុខជា​លើកចុងក្រោយ​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ចុង​ឆ្នាំមុន​ផងដែរ​៕


ប្រភព៖ Koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់