ឆេះអគារចិនជាន់ទី១២នៅក្រុងព្រះសីហនុ​ តែបានពន្លត់ទាន់ពេលវេលា

ព្រះសីហនុ​ ៖​ មានអគ្គិភយ័ឆេះចេញពីបន្ទប់ជាន់ទី១២ក្នុងអគារកម្ពស់ជាង១០ជាន់មួយកន្លែងដែលកំពុងសាងសង់ជិតរួចរាល់របស់ក្រុមហ៊ុនជនជាតិចិន នៅតាមផ្លូវហួសពីសណ្ឋាគារខ្សាច់ស អូរឈើទាលក្រុងព្រះសីហនុកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១១កក្កដា២០១៩ នេះ។

សមត្ថកិច្ចនិយាយថា ពេលកើតហេតុសមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ទាំងប៉ូលិសនិងកងរាជអាវុធហត្ថបានអន្តរាគមន៍ទៅជួយពន្លត់ភ្លាមៗ ហេីយបេីតាមសមត្ថកិច្ចថា មិនមានមនុស្សរងគ្រោះថ្នាក់អ្វីទេ និងថាដើមហេតុនៃអគ្គិភយ័នេះសមត្ថកិច្ចបានសន្និដ្ឋានថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ 

ចំពោះការបាញ់ទឹកពន្លត់ភ្លើងដែលឆេះអគារខ្ពស់នេះ សមត្ថកិច្ចប្រាប់ថា ដោយនៅក្នុងអគារនេះមានរៀបចំប្រព័ន្ធទុយោទឹកសម្រាប់ពន្លត់អគ្គិភ័យនៅគ្រប់ជាន់ទាំងអស់ បានបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការពន្លត់ ក្នុងនោះសមត្ថកិច្ចជំនាញបានប្រើបំពង់អុកសុីហ្ស៊ែនឡើងទៅបាញ់ទឹកពន្លត់ដល់ជាន់ដែលឆេះ រហូតរលត់ជាស្ថាពរភ្លាមៗ​ ៕

adverise with khmeread