កំពង់ឆ្នាំង ៖ មានករណីផ្ទុះឆេះហ្គាសនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥និង៤០នាទី ល្ងាច បណ្តាលឱ្យរបួសមនុស្សមួយគ្រួសារ៤នាក់ ស្ថិតនៅភូមិច្រក រមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ម៉ាត់ សឹម ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ាត់ ភ័ស អាយុ៥២ ឆ្នាំ ស្ថិតនៅភូមិច្រក រមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឱ្យរបួសមនុស្ស៤នាក់ រួមមាន ១-ឈ្មោះម៉ាត់ សឹម ប្រុស អាយុ ៥៤ឆ្នាំ របួសធ្ងន់,២-ឈ្មោះម៉ាត់ អាមីន ភេទប្រុស អាយុ ៣២ឆ្នាំ របួសធ្ងន់,៣-ឈ្មោះអៃ នី ភេទស្រី អាយុ ១៥ឆ្នាំ របួសធ្ងន់។ ជងរងគ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ភ្នំពេញនិង៤-ឈ្មោះពីន ភេទប្រុស អាយុ ២៨ឆ្នាំ របួសស្រាល សង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក និងបានវិលត្រឡប់ទៅផ្ទះវិញ។
ប៉ូលិសបន្តថា មូលហេតុដែលបណ្តាលឱ្យផ្ទុះឆេះនេះ មកពីមានការធ្វេសប្រហែស ពេលហ្គាសបិទមិនជិតបណ្ដាលឱ្យផ្ទុះពីកំប៉ុងតូច និងឆេះរាលដល់ធុងហ្គាសចំណុះ ១០គីឡូក្រាម តែម្តង៕
