កម្មករសំណង់ម្នាក់លេីកដែកមិនប្រយ័ត្នប៉ះត្រូវខ្សែភ្លេីងស្រាតឆក់ រងរបួសធ្ងន់

បន្ទាយមានជ័យ ៖ បុរសម្នាក់ជាកម្មករសំណង់ម្នាក់បានលេីកដែកមិនប្រយ័ត្នប៉ះត្រូវខ្សែភ្លេីងស្រាតរបស់ក្រុមហ៊ុនអានកូបណ្តាលឱ្យឆក់រងរបួសធ្ងន់​នៅវេលាម៉ោង ៩និង៣០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅគ្លីនិកមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ លុន ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្នាយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបន្តថា​ ដំបូងជនរងគ្រោះបានទាញដែកពីក្រោមឡើងលើ បម្រុងរៀបចំចងដែកចាក់គ្រឹះអគារ ។ ដោយខ្វះការប្រុងប្រយ័ត្នទៅប៉ះចំខ្សែភ្លើងស្រាតរបស់ក្រុមហ៊ុនអានកូ ដែលមានកម្ពស់ប្រាំពីរម៉ែត្រ ក៏បណ្ដាលឱ្យឆក់រងរបូសធ្ងន់តែម្ដង។ 

ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសង្រ្គោះរបស់ក្រុមការងារមូលដ្ឋានអាវុធហត្ថក្រុង ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី ។ ដោយសារសភាពជម្ងឺធ្ងន់ធ្ងរក៏ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបូរីតែម្តង​ ៕

adverise with khmeread
tiger
Loading ad ...