ក្តាន់៩ក្បាលនៅជប៉ុនងាប់ បន្ទាប់ពីស៊ីថង់ប្លាស្ទិក

ក្តាន់៩ក្បាលបានងាប់នៅក្នុងសួនសត្វ Nara Park របស់ជប៉ុន ក្នុងរយៈពេលបួនខែចុងក្រោយ បន្ទាប់ពីពួកវាបានស៊ីថង់ប្លាស្ទិក។ នេះបើយោងតាមក្រុមអភិរក្សសត្វព្រៃមួយបាននិយាយ។

អង្គការអភិរក្ស Nara Deer Preservation Foundation បាននិយាយថា ពួកគេបានរកឃើញថង់ផ្លាស្ទិក និងថង់រុំម្ហូបអាហារជាច្រើននៅក្នុងក្រពះរបស់សត្វក្តាន់៩ក្បាលក្នុងចំណោមសត្វក្តាន់ ១៤ក្បាល ដែលបានងាប់ក្នុងចន្លោះខែមីនា និងមិថុនា។

ក្តាន់មួយក្បាលត្រូវបានរកឃើញសំរាមជាង៤គីឡូក្រាមនៅក្នុងក្រពះរបស់វា។ សួនសត្វ Nara ដែលជាទីតាំងដ៏មានប្រជាប្រិយភាពមួយសម្រាប់ភ្ញៀវទេសចរ គឺជាជម្រកដ៏ធំសម្រាប់សត្វក្តាន់ប្រមាណជា ១.២០០ក្បាល។

សត្វក្តាន់ពូជ Sika គឺត្រូវបានគេចាត់ថ្នាក់ជារតនសម្បត្តិរបស់ជាតិ ហើយដូច្នេះវាត្រូវបានការពារដោយច្បាប់។ 

ពូជក្តាន់មួយនេះភាគច្រើនបានប្រមូលផ្តុំគ្នានៅក្នុងសួនសត្វ Nara Park ដែលជាទីតាំងសម្រាប់ប្រាសាទ និងទីសក្ការបូជាផងដែរ។ អ្នកទស្សនាគឺត្រូវបានអនុញ្ញាតិឱ្យផ្តល់ចំណីដល់ពួកវា ជាពិសេសនំស្រួយមិនមានជាតិស្ករដោយគ្មានខ្ចប់ជាមួយនឹងប្លាស្ទិក។

ទោះជាយ៉ាងណាក្តី គេជឿជាក់ថា អ្នកទស្សនាមួយចំនួនប្រហែលជាបានផ្តល់ចំណីដល់ក្តាន់ទាំងនេះជាមួយនឹងអាហារផ្សេងៗទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...