អ្នកគាំទ្រ Arsenal ម្នាក់ងូតទឹកទាំងពាក់ Contact Lenses បណ្តាលឱ្យខ្វាក់ភ្នែក

ប្រិយមិត្តបាល់ទាត់មួយរូប បានពិការភ្នែកខាងស្តាំរបស់គាត់ បន្ទាប់ពីពាក់ Contact Lenses នៅពេលងូតទឹក។

លោក Nick Humphreys វ័យ ២៩ឆ្នាំ មកពីទីក្រុង Shrewsbury ខេត្ត Shropshire ប្រទេសអង់គ្លេស បានឆ្លងកាត់ការវះកាត់ចំនួនពីរលើក ហើយបច្ចុប្បន្នកំពុងរង់ចាំការវះកាត់ប្តូរកែវភ្នែក បន្ទាប់ពីប៉ារ៉ាស៊ីតបានសម្ងំពួននៅក្រោម Contact Lenses ស៊ីភ្នែករបស់គាត់។

ប្រិយមិត្ត Arsenal រូបនេះបានចាប់ផ្តើមពាក់វ៉ែនតានៅអាយុបួនឆ្នាំ ប៉ុន្តែឆ្នាំ២០១៣ គាត់បានសម្រេចចិត្តពាក់ Contact Lenses ប្រចាំខែដើម្បីកែសម្រួលដល់ការមើលឃើញរបស់គាត់ ខណៈកំពុងលេងបាល់ទាត់។ គាត់បានពាក់ Contact Lenses ប្រាំថ្ងៃក្នុងមួយសប្តាហ៍ និងពាក់វ៉ែនតានៅថ្ងៃដទៃទៀត។

Nick បានចាប់ផ្តើមដឹងនូវអ្វីមួយចំនួនមិនប្រក្រតីនៅក្នុងខែមករា ឆ្នាំ២០១៨ ពេលដែលគាត់បានកត់សម្គាល់ស្នាមឆ្នូតមួយនៅភ្នែកខាងស្តាំរបស់គាត់។ គាត់បានសន្មត់ថា គាត់នឹងឆ្កូតភ្នែករបស់ខ្លួន ខណៈដែលដាក់ Lenses ចូល ខណៈដែលសប្តាហ៍បន្តទៅមុខ វាជាក់ស្តែងបញ្ជាក់ឱ្យឃើញថាមានអ្វីមួយកាន់តែមានស្ថានភាពធ្ងន់ធ្ងរបានកើតឡើង។

ទីបំផុត Nick បានទៅជួបអ្នកជំនាញកាត់វ៉ែនតា ដែលបានប្រាប់គាត់ថា គាត់មានដំបៅមួយនៅលើភ្នែកស្តាំរបស់គាត់ ហើយបានផ្តល់ដំបូន្មានឱ្យគាត់ទៅមន្ទីរពេទ្យជាបន្ទាន់។ គាត់បាននិយាយថា "ដុកទ័របាននិយាយថា ពួកគេមិនអាចធានាពីអ្វីកំពុងកើតឡើងនោះទេ រហូតដល់ពួកគេទទួលបានលទ្ធផលធ្វើតេស្តត្រឡប់មកវិញ ប៉ុន្តែពួកគេបានគិតថា វាប្រហែលជាជំងឺប៉ារ៉ាស៊ីស៊ីភ្នែក Acanthamoeba Keratitis"។ គាត់ត្រូវបានគេធ្វើតេស្តឃើញមានជំងឺមួយនេះមែននៅសប្តាហ៍បន្ទាប់។ នោះគឺជាការឆ្លងមេរោគនៅក្រោមកញ្ចក់ Contact Lenses ដ៏កម្រមួយ ដែលបណ្តាលមកពីសត្វល្អិតមានជីវិតដ៏តូចមួយហៅថាប៉ារ៉ាស៊ីត Acanthamoeba ដែលត្រូវបានគេរកឃើញនៅក្នុងទឹក។

រយៈពេលប្រាំមួយខែបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យដំបូងរបស់គាត់ ក្រុមគ្រូពេទ្យបានសម្រេចថា មានតែជម្រើសមួយគត់ដើម្បីស្រោចស្រង់ភ្នែករបស់គាត់វិញ ដែលហៅថា Corneal Cross Linking។ វារួមបញ្ចូលមានការប្រើប្រាស់ពន្លឺអ៊ុលត្រាវីយូឡេ និងទឹកថ្នាំបន្តក់ភ្នែក Vitamin B2 ដើម្បីពង្រឹងកែវភ្នែករបស់គាត់។

ខណៈដែលកំពុងវះកាត់កាលពីខែកក្កដាឆ្នាំមុន ភ្នែករបស់គាត់បានជម្រុះជំងឺឆ្លងនេះបានសម្រេច ប៉ុន្តែ Nick នៅតែពិការភ្នែកស្តាំរបស់គាត់។ ក្នុងខែកញ្ញា Nick បានទទួលការវះកាត់ប្តូរអំប្រ៊ីយ៉ុង Amniotic ក្នុងកញ្ចក់ភ្នែកស្តាំរបស់គាត់នៅឯមជ្ឈមណ្ឌលថែទាំភ្នែក Birmingham and West Midland Eye Centre ដែលទទួលបានជោគជ័យ។

បច្ចុប្បន្នគាត់កំពុងធ្វើការជាមួយអង្គការ Fight for Sight ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើ Contact Lenes នៅពេលងូតទឹក ឬពេលហែលទឹក៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab