ឡានពាសដែកដឹកលុយ របើកទ្វារខ្ជាយលុយពេញថ្នល់នៅអាមេរិក នាំឱ្យអ្នកបើកឡានជាច្រើនគ្រឿងឈប់រើសលុយយ៉ាងរញៃ

មនុស្សរាប់សិបនាក់នៅក្នុងរដ្ឋ Georgia ត្រូវបានគេឃើញកំពុងនាំក្តាប់លុយយ៉ាងណែនដៃរើសចេញពីដីនៅផ្លូវឥតបង់លុយមួយកន្លែង កាលពីថ្ងៃអង្គារ បន្ទាប់ពី "ក្រដាសប្រាក់ដ៏ច្រើនលើសលប់" បានប៉ើងចេញពីឡានពាសដែកដឹកលុយមួយគ្រឿង អំឡុងម៉ោងធ្វើដំណើរដ៏មមាញឹក។

វីដេអូផ្តិតចេញពីឡានមួយគ្រឿងនៅក្នុងទីក្រុង Atlanta បានបង្ហាញ មនុស្សជាច្រើនបានឈប់ឡាននៅគែមផ្លូវ ដើម្បីនាំគ្នាប្រមូលប្រាក់ ខណៈដែលវាកើតឡើងនៅម៉ោងជិត ៨ព្រឹក ថ្ងៃអង្គារ។

អាជ្ញាធរនៅក្នុងតំបន់ Dunwoody បានឆ្លើយតបទៅកាន់តំបន់មួយនេះនៃកំណាត់ខ្សែផ្លូវ I-285 ភាគខាងលិច និងផ្លូវ Ashford Dunwoody Road បន្ទាប់ពីមានមនុស្សតេហៅទៅលេខ 911 បាននិយាយថា "មានរថយន្តជាង ១៥គ្រឿង បានឈប់ ហើយមនុស្សបាននាំគ្នាប្រមូលលុយយ៉ាងវក់វី"។

ពេលដែលមន្រ្តីប៉ូលិសធ្វើបានធ្វើដំណើរទៅដល់ ពួកគេបានរកឃើញថារថយន្តពាសដែកមួយគ្រឿងបានរបើកទ្វារខាងស្តាំរបស់ខ្លួន។ អ្នកបើករថយន្តមួយនេះបាននិយាយថា ទ្វារចំហៀងមួយនេះបានរបើក ខណៈដែលពួកគេកំពុងធ្វើដំណើរ ហើយលុយបានប៉ើងចេញទៅលើផ្លូវ I-285។ ប៉ុន្ដែមន្រ្តីប៉ូលិស និងក្រុមអ្នកបើកបររថយន្តរបស់ក្រុមហ៊ុនសន្តិសុខឯកជន Garda World បានត្រឹមតែប្រមូលបានប្រាក់ត្រឹមពីរបីរយដុល្លារប៉ុណ្ណោះពីអ្វីដែលនៅសល់។

ប៉ូលិសនឹងពិនិត្យមើលខ្សែវីដេអូពីឧបទ្ទវហេតុនេះ និងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរពីលេខស្លាករបស់ពួកគេ។ នាយកដ្ឋានប៉ូលិស Dunwoody បាននិយាយថា ពួកគេនឹងមិនចាប់ខ្លួន ឬចោទប្រកាន់នរណាម្នាក់ដែលធ្វើដំណើរទៅមុខនោះទេ។

អ្នកលេងបណ្តាញសង្គម Reddit មួយរូប ដែលបានចែកចាយវីដេអូនេះ ពោលត្រឹមពេល២០នាទីប៉ុណ្ណោះ បន្ទាប់ពីឧបទ្ទវហេតុនេះកើតឡើង បាននិយាយថា វាគឺជាក្រដាសប្រាក់ ១ដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត