អ្នកទេសចរ​ស្លាប់​និង​របួស​ជិត​៤០​នាក់​ខណៈ​កំពុង​លំហែកាយ​នៅ​មាត់សមុទ្រ​ក្រិ​កសុខៗ​មាន​ព្យុះ​វាយប្រហារ​

​អ្នកទេសចរ ៦ នាក់​ត្រូវបាន​សម្លាប់​និង​យ៉ាងហោចណាស់​មនុស្ស ៣០ នាក់​បាន​រងរបួស​នៅក្នុង​ព្យុះសង្ឃរា​មួយ ដែល​បាន​វាយប្រហារ​តំបន់​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​ក​។ នេះ​បើតាម​សារព័ត៌មាន BBC សរសេរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ក្រុមមន្ត្រី​និយាយថា ខ្យល់ព្យុះ​ដ៏​ខ្លាំងក្លា ភ្លៀង​ធ្លាក់​ខ្លាំង និង ព្យុះ​ដុំ​ព្រិល​ធំៗ បាន​វាយប្រហារ​តំបន់ Halkidiki នៅ​ជិត​ទីក្រុង Thessaloniki កាលពី​ថ្ងៃ​ពុធ​។​

​ប្តី​ប្រពន្ធ​ជនជាតិ​ឆែក​បាន​ស្លាប់​នៅពេលដែល​រថយន្ត​រប​ស់​ពួកគេ​ត្រូវបាន​ខ្យល់​បក់​ប៉ើង ហើយ​ជនជាតិ​រ៉ូ​ម៉ា​នី​ពីរ​នាក់​និង​ជនជាតិ​រុស្ស៊ី​ពីរ​នាក់​ក៏ត្រូវ​បានសម្លាប់​ផងដែរ​។ ស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ប្រកាស​ហើយ​បុគ្គលិក​សង្គ្រោះ​ជាង ១០០ នាក់​ត្រូវបាន​ដាក់ពង្រាយ​។​

​លោក Charalambos Steriadis ប្រធាន​ផ្នែក​ការពារ​ស៊ីវិល​នៅ​ភាគ​ខាងជើង​ប្រទេស​ក្រិ​កបាន​ពណ៌នា​ព្យុះ​នេះ​ថា​ជា "​បាតុភូត​មិន​ធ្លាប់មាន​ពីមុនមក​"​។​

​ខ្យល់ព្យុះ​នេះ​បាន​កើតឡើង​បន្ទាប់ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ប្រទេស​ក្រិ​ក​ជាមួយនឹង​សីតុណ្ហភាព​ឡើងដល់ ៣៧​អង្សា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ​៕ 

adverise with khmeread
tiger
Loading ad ...