បន្ទាប់ពីចាកចេញពី PSG កីឡាករ Dani Alves កំពុងស្វែងរកឱកាសជោគជ័យបន្ថែមទៀតនៅអឺរ៉ុប

តាមព័ត៌មានថា Dani Alves កំពុងធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ដើម្បីស្តាប់មើលសំណើផ្សេងៗ។ ខ្សែការពារវ័យ៣៦ឆ្នាំរូបនេះកំពុងតែរីករាយនឹងជ័យជម្នះជាមួយក្រុមប្រេស៊ីល បន្ទាប់ពីលើកពានជើងឯក Copa America ។

នៅពេលនេះ ខ្សែការពារស្តាំរបស់ប្រេស៊ីលរូបនេះនឹងពិចារណាជម្រើសរបស់ខ្លួនសម្រាប់រដូវកាលថ្មី បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លឹប PSG កាលពីខែមុន។

តាមព័ត៌មានថា Alves ទទួលបានសំណើពីក្លឹបពីរនៅតំបន់អឺរ៉ុប។ កីឡាកររូបនេះកំពុងផ្តោតគោលដៅលើការបន្ថែមពានជើងឯក៤០ដែលខ្លួនមានក្នុងដៃរួចហើយ ក្នុងអាជីព១៨ឆ្នាំនិងធ្លាប់លេងនៅ៥ក្លឹប។

កីឡាករវ័យ៣៦ឆ្នាំរូបនេះធ្លាប់លើកពានជើងឯក​ CL ៣លើក អំឡុងពេលលេងឲ្យក្លឹប Barcelona នៅរដូវកាលពីឆ្នាំ២០០៩ ២០១១និង២០១៥ ៕

adverise with khmeread
tiger
Loading ad ...