Neymar ត្រូវក្លឹប PSG ពិន័យ ៣៤០.០០០ផោន ដោយសារមិនបានចូលរួមហ្វឹកហាត់

តាមព័ត៌មានថា កីឡាករ Neymar នឹងត្រូវទទួលរងការពិន័យ ៣៤០.០០០ផោន ដោយសារមិនបានបង្ហាញមុខក្នុងការហ្វឹកហាត់ជាមួយក្លឹប PSG ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមិនបានបង្ហាញមុខទេកាលពីថ្ងៃច័ន្ទ ខណៈពេលក្លឹបជើងឯក Ligue 1 នេះ ចាប់ផ្តើមហ្វឹកហាត់ត្រៀមសម្រាប់យុទ្ធនាការរដូវកាលថ្មី។

បើតាមសេចក្តីរាយការណ៍របស់កាសែត Marca របស់អេស្ប៉ាញថា Neymar នឹងមិនទទួលបានប្រាក់លើកទឹកចិត្តបន្ថែម៣៤០.០០០ផោនសម្រាប់ខែកក្កដានេះទេ ដែលជាការដាក់ទណ្ឌកម្ម ដោយសារតែមិនបានបំពេញកាតព្វកិច្ច ។

 ក្លឹប PSG មានប្រាក់លើកទឹកចិត្តបន្ថែមសម្រាប់កីឡាករដែលមានឥរិយាបថល្អក្នុងកិច្ចសន្យា ប៉ុន្តែកីឡាករវ័យ២៧ឆ្នាំរូបនេះនឹងមិនបានទទួលទេ ហើយប្រាក់នោះនឹងត្រូវប្រគល់ជូនកញ្ចប់សប្បុរសធម៌របស់ក្លឹប៕

adverise with khmeread
tiger
Loading ad ...