adverise with khmeread Untitled 1

បែកធ្លាយរឿងអាស្រូវផ្លូវភេទរបស់តារា K-pop កូរ៉េ

    តារាចម្រៀង​ប៉ប់​កូរ៉េ​ជាច្រើន​កំពុង​ត្រូវបាន​គេ​ទាក់ទង​និង​ហ៊ាន​ផ្តល់ប្រាក់​រាប់ពាន់​ផោន​សម្រាប់​ការ​ណាត់ជួប​និង​រួមភេទ​ជាមួយ​អ្នកជំនួញ​។​

    បុគ្គលិក​ពីរ​នាក់​របស់​ក្រុមហ៊ុន​ថត​បទ​ចម្រៀង​នៅ​កូរ៉េខាងត្បូង​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​មានការ​ចោទប្រកាន់ថា អ្នក​ទាំងពីរ​កំពុងរ​ក​ស៊ី​គួ​ក​ជេ​ស្រី​ស្អាត​ជូន​ភ្ញៀវជា​អ្នកមាន​។​

    កាសែត Sunday Times បាន​រាយការណ៍​ថា បុរស​ទាំងពីរ​នាក់​ឈ្មោះ Kang និង Park ត្រូវបាន​ចោទប្រកាន់​ពីបទ​នាំ​តារា​ស្រី​វ័យ​២៩​ឆ្នាំ​ម្នាក់​និង​តារាចម្រៀង​បី​រូបផ្សេងទៀត​ទៅ​ទីក្រុង​ឡូ​ស​អែន​ជើ​ឡេស​។​

    កាសែត​ដដែល​នេះ​លើកឡើងថា តាម​ការចោទប្រកាន់ តារា​ស្រី​កូរ៉េ​ទាំងនេះ​បានរួម​សិច​ជាមួយនឹង​ភ្ញៀវ​ជនជាតិ​អាមេរិក​ជា​ថ្នូរ​នឹង​ប្រាក់ ២០.០០០​ផោន (​ប្រហែល​២៨៧០០​ដុល្លារ​)​។​

    ព័ត៌មាន​នេះ​គឺជា​ព័ត៌មាន​ថ្មី​បំផុត​ជុំវិញ​ការចោទប្រកាន់​ជា​បន្តបន្ទាប់​មកលើ​វិស័យ​ចម្រៀង​ប៉ប់​កូរ៉េ​។​

    កាលពី​ខែមករា តារាចម្រៀង Shin Ji soo ដែល​គេ​និយម​ហៅថា Jisoo សមាជិក​របស់​ក្រុម​ចម្រៀង​ស្រី Tahiti បាន​អះអាងថា នាង​ធ្លាប់​ត្រូវ​បុរស​វ័យ​កណ្តាល​ម្នាក់​មកទាក់ទង ហើយ​បុរស​រូបនេះ​ចង់​រៀប​ចំការ​ណាត់ជួប​មួយ​រវាង​នាង​និង​បុរស​អ្នកមាន​។​

    គេហទំព័រ Kpopstarz.com បាន​រាយការណ៍​ថា នៅលើ​ទំព័រ Instagram តារាចម្រៀង Shin Ji soo បានសរសេរថា គេ​ហ៊ាន​ផ្តល់ប្រាក់​១.១០០​ផោន​ដល់​នាង​សម្រាប់​ការណាត់ជួប​ធម្មតា​មួយ​។​

    ក្នុងនោះ​ផងដែរ នាង​បានសរសេរថា “​សូមកុំ​ផ្ញើ​សារ​របៀបនេះ​មក​ខ្ញុំ​ទៀត​។ ខ្ញុំ​យល់ថា វា​ជាការ​មើលងាយ​ខ្លាំងណាស់​”​។ ​នៅពេលនេះ អាជ្ញាធរ​កំពុង​ស៊ើបអង្កេតការអះអាង​របស់​តារាចម្រៀង​រូបនេះ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់