ក្លឹបតួកគី Fenerbahce បានបដិសេធមិនដាក់សំណើផ្ទេរកីឡាករ Mesut Ozil

ស្របពេលដែលក្លឹប Arsenal បានត្រៀមលក់ខ្សែបម្រើ Mesut Ozil ដែលបច្ចុប្បន្នមានប្រាក់ឈ្នួល ៣៥០.០០០ផោនក្នុងមួយសប្តាហ៍នោះ ក្លឹប Arsenal ថែមទាំងសុខចិត្តជួយប្រាក់ឈ្នួលមួយផ្នែកផងដែរ ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរអចិន្ត្រៃយ៍ឬក៏កិច្ចសន្យាខ្ចីជើងណាមួយ។

ប៉ុន្តែគេជឿថា ក្លឹបនៅប្រទេសតួកគី Fenerbahce ប្រហែលជាមិនចង់ដាក់សំណើផ្ទេរ Ozil នោះទេ ជាពិសេសបន្ទាប់ពីពួកគេទើបនឹងចុះកិច្ចព្រមព្រៀងខ្សែបម្រើ​ Max Kruse ក្នុងកិច្ចសន្យាលេងបីឆ្នាំ និងលេងក្នុងតំណែងស្រដៀងគ្នានេះដែរ។

មានការភ្ជាប់កីឡាកររូបនេះទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅលេងនៅតួកគី ដោយសារតែ Ozil មានដើមកំណើតដូនតាជាជនជាតិតួកគី ហើយបានរៀបការជាមួយអតីតបវរកញ្ញាតួកគីផងដែរ។

គេជឿថា នេះគឺជាកិច្ចសន្យាដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពួកគេ ប៉ុន្តែ Ozil មិនប្រាកដជាទៅលេងនៅ Fenerbahce ទេ ហើយក្លឹបតួកគីក៏កំពុងដកខ្លួនចេញពីសេចក្តីរាយការណ៍ទាំងនេះដែរ។ គេនៅរង់ចាំមើលថា តើមានក្លឹបណានឹងដាក់សំណើផ្ទេរកីឡាកររូបនេះ។

ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា Ozil មានភាពស្ទាក់ស្ទើរក្នុងការចាកចេញពីក្លឹប Arsenal ស្របពេលនៅសល់កិច្ចសន្យា២ឆ្នាំទៀត។ បើទោះបីជាពិបាកក្នុងការស្វែងរកកៅអីក្នុងក្រុមជម្រើសដំបូង ក្រោមការដឹកនាំរបស់លោក Unai Emery ក៏ដោយ ៕

adverise with khmeread