លោក Ole Gunnar Solskjaer ការពារ ការចំណាយដើម្បីផ្ទេរកីឡាករថ្មី របស់ក្លឹប Man Utd

គ្រូបង្វឹកក្លឹប Man Utd លោក Ole Gunnar Solskjaer បានការពារការចំ ណាយខ្ពស់របស់ក្លឹប Man Utd នៅក្នុងទីផ្សាយទិញដូរកីឡាករ បន្ទាប់ពីបានចំ ណាយ៦៨លានផោនដើម្បីផ្ទេរកីឡាករ Aaron Wan Bissaka និង Daniel James ។

ការរុះរើកីឡាករទាំងស្រុងដែលគេរំពឹងថា នឹងកើតមាននៅពហុកីឡាដ្ឋាន Old Trafford នៅរដូវក្តៅនេះនោះហាក់ដូចជាមិនទាន់រួចរាល់នៅឡើយទេ ខណ:ដែលក្លឹបនេះទើបនឹងផ្ទេរបានកីឡាករពីររូប ស្របពេលដែលខ្សែបម្រើ Ander Herrera និង Antonio Valencia បានចាកចេញពីក្លឹបនេះដែរ។

ប៉ុន្តែលោក Solskjaer អះអាងថា Man Utd នឹងមិនបង្ខំចំណាយសម្រាប់កីឡាករច្រើននោះទេ នៅពេលលោកព្យាយាមស្រោចស្រង់ក្លឹបនេះឡើងវិញ បន្ទាប់ពីជួបរដូវកាលដ៏ខកចិត្ត។

លោក Solskjaer បាននិយាយថា “ការទិញដូរកីឡាករក្នុងវិស័យបាល់ទាត់មិនអាចធ្វើក្នុងពេលតែមួយយប់នោះទេ។ យើងមានកីឡាករដែលខ្ញុំទុកចិត្តនិងដឹងថា យើងនឹងទទួលបានជោគជ័យជាមួយក្លឹប។ យើងផ្ទេរកីឡាករពីររូប ដែលមានគុណភាពទាំងល្បឿន និងការចង់បានជ័យជម្នះ៕

adverise with khmeread