នាវាដឹកទំនិញរបស់ធនាគារយក្សមួយរបស់អាមេរិក ត្រូវអាជ្ញាធរអាមេរិករឹបអូសយក ព្រោះផ្ទុកកូកាអ៊ីនដល់ទៅ២០តោន

អាជ្ញាធរអាមេរិកនៅទីក្រុង Philadelphia បានរឹបអូសនាវាដឹកទំនិញមួយគ្រឿងកាលពីខែមិថុនា ជាមួយនឹងកូកាអ៊ីនជិត ២០តោន។ កប៉ាល់នេះត្រូវបានគ្រប់គ្រងដោយមូលនិធិមួយដែលដំណើរការដោយធនាគារអាមេរិកដ៏ធំបំផុតមួយរបស់ពិភពលោក គឺធនាគារ JPMorgan Chase។ នេះបើយោងតាមវេបសាយ CNN សរសេរកាលពីថ្ងៃទី ១០ កក្កដា។

ប្រភពជិតស្និទ្ធបំផុតទៅនឹងហេតុការណ៍នេះបាននិយាយកាលពីថ្ងៃពុធថា កប៉ាល់ MSC Gayane គឺជាផ្នែកមួយនៃមូលនិធិយុទ្ធសាស្ត្រដឹកជញ្ជូនសម្រាប់អង្គភាពគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារយក្សអាមេរិកខាងលើ។

ទាំងនោះមានន័យថា ធនាគារ JPMorgan Chase ហៅកាត់ JPM មិនមានការត្រួតពិនិត្យប្រតិបត្តិការណាមួយទៅលើនាវា ដែលមានទង់ជាតិប្រទេសលីបេរីយ៉ា ដែលត្រូវបានដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក Mediterranean Shipping Company មានមូលដ្ឋាននៅសីសមួយនេះទេ។ នេះបើយោងតាមវេបសាយ CNN។ 

ភ្នាក់ងារអនុវត្តច្បាប់បានឡើងទៅលើនាវា MSC Gayane កាលពីថ្ងៃទី១៧ ខែមិថុនា និងបានរកឃើញកូកាអ៊ីន ដែលត្រូវគេនិយាយថា មានតម្លៃផ្អែកតាមទីផ្សារងងឹតប្រមាណជា ១,៣ពាន់លានដុល្លារ។

នៅពេលទន្ទឹមគ្នានោះ គ្រឿងញៀនទាំងនោះក៏ត្រូវបានរឹបអូសដោយភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) ផងដែរ។ ប៉ុន្តែការិយាល័យមេធាវីអាមេរិកសម្រាប់តំបន់ភាគខាងកើតនៃរដ្ឋ Pennsylvania បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានចេញដីកាមួយនៅថ្ងៃទី៤ ខែកក្កដា ដែលបានអនុញ្ញាតឱ្យភ្នាក់ងារ CBP ចាប់ឃាត់ទុកនាវានេះដោយខ្លួនឯងក៏បានដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត