យោធូបករណ៍របស់ចិនទៅដល់ទ្វីបអឺរ៉ុបជាលើកដំបូងដើម្បីចូលរួមសមយុទ្ធជាមួយអាល្លឺម៉ង់

យានជំនិះយោធារបស់ចិនត្រូវបានដាក់ពង្រាយនៅទ្វីបអឺរ៉ុបជាលើកដំបូង ខណៈដែលកងទ័ពរំដោះរបស់ប្រទេសមួយនេះចូលរួមក្នុងសមយុទ្ធមួយជាមួយកងទ័ពអាល្លឺម៉ង់។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ ទី១១ កក្កដា។ 

ទាហាន និងរថពាសដែករបស់កងទ័ពរំដោះប្រជាជនចិន កំពុងត្រៀមខ្លួនជាស្រេចសម្រាប់សមយុទ្ធរួមគ្នា ហៅថា Combined Aid 2019។

សមយុទ្ធយោធានេះផ្តោតលើការជួយរៀបចំកងទ័ពចិន និងអាល្លឺម៉ង់ជាមួយអង្គភាពសេវាកម្មវេជ្ជសាស្រ្ត ដូច្នេះពួកគេងាយនឹងត្រូវបញ្ជូនចេញដើម្បីឆ្លើយតបទៅនឹងវិបត្តិមនុស្សជាតិ។

សមយុទ្ធនេះកើតឡើង ក៏ចំពេលដែលលោកស៊ី ជីនពីងកំពុងជំរុញទៅមុខនូវគំនិតផ្តួចផ្តើមអំពីក្រវ៉ាត់និងផ្លូវ ដើម្បីពង្រឹងទំនាក់ទំនងផ្លូវគោក និងសមុទ្រដ៏រឹងមាំពីប្រទេសចិនទៅកាន់អឺរ៉ុប ក្នុងគោលបំណងជួយជ្រោមជ្រែងប្រទេសរបស់គាត់គ្របដណ្ដប់លើពាណិជ្ជកម្មពិភពលោក៕

adverise with khmeread

អ្នកនឹងចូលចិត្ត