អាហារ ៦ មុខនេះល្អបំផុតសម្រាប់អ្នកចូលចិត្តរត់ហាត់ប្រាណចម្ងាយឆ្ងាយ មិនងាយរមួលក្រពើ ឬក្តាមកៀបផ្តេសផ្តាស

អ្នកចូលចិត្តរត់ចម្ងាយឆ្ងាយគួរញ៉ាំអាហារជំនួយកម្លាំងនៅពេលរត់ពេលព្រឹកៗ។ អាហារប្រភេទមួយចំនួនគឺជួយរាងកាយស្តារកម្លាំងមកវិញយ៉ាងលឿន ក្រោយការរត់ដ៏ហត់នឿយ និងជាពិសេសជួយទប់ស្កាត់ការរមួលក្រពើឬក្តាមកៀបជាយថាហេតុ។ 

អាហារទាំងនោះគឺមាន៦មុខដូចជា ចេក គ្រាប់អាល់ម៉ុង មាន់ ស៊ុត នំប៉័ងធ្វើពីស្រូវសាលីឬមីប៉ាស្តាក៏បាន និង ស្ពៃក្រញាញ់។ 

មូលហេតុដែលអាហារទាំងនេះល្អសម្រាប់អ្នករត់ហាត់ប្រាណគឺមកពីពួកវាផ្ទុកទៅដោយសារធាតុចិញ្ចឹមចាំបាច់ដូចជា កាបូនអ៊ីដ្រាត (ជំរុញដល់ការរត់) ប្រូតេអ៊ីន (ល្អសម្រាប់សាច់ដុំ) អង់ទីអុកស៊ីដង់ (ផ្សះមុខរបួសឆាប់រហ័ស) សារធាតុរ៉ែចាំបាច់ដូចជាប៉ូតាស្យូម (មិនងាយហត់ឬស្រេកទឹក) និងជាតិសរសៃហ្វាយបឺក (ជំរុញប្រព័ន្ធភាពស៊ាំឱ្យខ្លាំងក្លា)៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab