គប់បំបែកកញ្ចក់ចូលយកអីវ៉ាន់មានតម្លៃក្នុងខុនដូ

ភ្នំពេញ​ ៖ ជនមិនស្គាល់មុខ​​គប់បំបែកកញ្ចក់អាគារ​ពាណិជ្ជកម្ម​ ទិញ-លក់ខុនដូ TIME CENTER ចូលទៅរើកកាយពេញក្នុងអគារ លួចយកបានទូរទស្សន៍ LED ៣គ្រឿង លើក យកចេញមកខាងក្រៅហើយ​ លើកយកម៉ាស៊ីនកុំព្យូទ័រ២គ្រឿងទៀត​ចេញមក ស្រាប់តែសម្លេងស៊ីរ៉ែន រោទិ៍លាន់ទ្រហឹងពេញអាគារ ហើយអំពូលភ្លើងលោតបើកភ្លឺ​ភ្លឹបភ្លែត​ៗ ធ្វើឱ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញហើយរត់គេចខ្លួនបាត់។ 

​ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល​ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល​ និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា ​ចុះមកឡោមព័ទ្ធពិនិត្យមើលកាលពីវេលាម៉ោងជិត២រំលង អធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី​១២​ ខែកក្កដា​ ឆ្នាំ២០១៩នេះ នៅចំណុចអគារ​ពាណិជ្ជកម្ម​ ទិញ-លក់ខុនដូរ TIME CENTER ជាប់ពហុ​កីឡដ្ឋានជាតិ​អូរឡាំពិក លើផ្លូវព្រះសីហនុ​ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​។ 

បើតាមលោក​ ហេង​ សំអូន​ ប្រធានគ្រប់គ្រង​គម្រោង សន្តិសុខ ESS បានរៀបប្រាប់ថា​ នៅមុនពេលកើតហេតុ​ ក្រុមចោរបានធ្វើសកម្មភាព គប់​ទម្លុះជញ្ជាំងកញ្ចក់អគារ​ពាណិជ្ជកម្ម​ ទិញ-លក់ខុនដូ TIME CENTER កើតហេតុខាងលើ ហើយបើតាមគាត់​បានមើល​កាមេរ៉ាសុវត្ថិភាព​ជាមួយ​ក្រុមបច្ចេកទេស​ប្រព័ន្ធសុវត្ថិភាព​ ដែលចុះមកបើកពិនិត្យមើល​ ឃើញជនសង្ស័យចូលទៅរើកកាយ រករបស់មានតម្លៃពេញក្នុងអគារ តែពុំមានអ្វីយកបាន​ ព្រោះសុទ្ធតែជារបស់​ Show Room ទើបជនសង្ស័យ​មកលួចយកទូរទស្សន៍ LED ម៉ាក TOSHIBA ចំនួន​ ៣ គ្រឿង លើកយកចេញមកខាងក្រៅតាម​កន្លែងដែលបំបែកកញ្ចក់ចូលលួចនោះ និងបានចូលលើកយកម៉ាស៊ីនកុំព្យូទ័រ ២ គ្រឿងទៀត​ ចេញមកទុកក្បែរកន្លែងបំបែកកញ្ចក់នោះទៀត។ 

​ស្រាប់តែសំលេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអាគារ ហើយអំពូលភ្លើងលោតបើកភ្លឺ​ភ្លឹបភ្លែត​ៗ ធ្វើឱ្យជនសង្ស័យ មានការភ័យស្លន់ស្លោ ទើបស្ទុះចេញមកវិញហើយរត់គេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើល​ដល់ក្រុមសន្តិសុខប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ESS ចុះមកពិនិត្យមើល​ និងរាយការណ៍ប្រាប់កម្លាំងល្បាតសហប៉ុស្តិ៍ខណ្ឌ៧មករា ​ចុះមកឡោមព័ទ្ធពិនិត្យមើលផងដែរ។ 

ក្រោយមកសមត្ថកិច្ចខណ្ឌ៧មករា​ រួមទាំងលោកអធិការខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ​ និងទំនាក់ទំនងទៅម្ចាស់អាគារ​ពានិជ្ជកម្ម​ខាងលើ​ ចុះមកបើកសោរ​ ឱ្យសមត្ថកិច្ចចូលទៅត្រួតពិនិត្យ​ និងរុករកពេញអាគារ​ តែពុំមាន​ស្លាកស្នាមអ្វី​ គួរឱ្យកត់សំគាល់នោះទេ​ ឃើញតែ​ស្នាម​បាក់​ពិដាន​ ដែលធ្វើពីម្នាងសិលា​តែប៉ុណ្ណោះ​ និង​ទូរទស្សន៍​ LED ទាំង៣គ្រឿង​ និងម៉ាស៊ីនកុំព្យូទ័រ២គ្រឿង​ ដែលទុកតាំង​លើតុ Show Room ជាន់ផ្ទាល់ដី​ ត្រូវបានជនស្ស័យ​លួចយក​ចេញទៅ​តែ​ដោយសារតែសំលេងស៊ីរ៉ែនរោទិ៍លាន់ត្រហឹងពេញអាគារ ទើបធ្វើឱ្យជនសង្ស័យ​រត់គេចខ្លួន​បាត់ស្រមោលអស់​ បន្សល់ទុកតែ​ទូរទស្សន៍​ LED​ ទាំង៣គ្រឿង​ នៅខាងក្រៅអាគារ​តែប៉ុណ្ណោះ​។ 

ក្រោយពេលកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន​ខណ្ឌ៧មករា និង​ក្រុមសន្តិសុខ​​ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព​ បានរាយការណ៍​ជូនថ្នាក់លើរាងខ្លួន​ ដើម្បីរងចាំខាងសមត្ថកិច្ច​ធ្វើការស្រាវជ្រាវ​ តាមជំនាញ​បន្ត​ ដើម្បីកំណត់មុខសញ្ញា​ ​តាមចាប់យក​មក​ផ្ដន្ទាទោស​អោយខានតែបាន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab