រថយន្តឡិចស៊ីសបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីមានរថយន្តឡិចស៊ីសមួយគ្រឿងមិនចាំស្លាកលេខ បានបុកម៉ូតូឌ្រីមសង់ពីក្រោយអូសម៉ូតូប្រមាណ១០០ម៉ែត្រ ហើយរថយន្តបើកគេចបាត់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១២ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្សចំណុចជិតវត្តកោះ ក្នុ​ងសង្កាត់ បឹងរាំងខណ្ឌដូនពេញ។

សពរងគ្រោះមានឈ្មោះ ជិន ​ស៊ីណែត ភេទប្រុស អាយុជាងម្ភៃ  ឆ្នាំ មុខរបរសន្តិសុខជាន់ខ្ពស់ក្រុមហ៊ុនលីប្រា។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តលុចស៊ីសពណ៌ស មិនចាំស្លាកលេខធ្វើដំណើរពីត្បូងទៅជើងបោះពួយយ៉ាងលឿនដូចទឹកហូរ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានទៅបុកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FL 5191  ជិះដោយយុវជនពីរនាក់កំពុងបើកស្របគ្នាពីក្រោយពេញទំហឹង បណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងកន្លែង និងម្នាក់រងរបួសធ្ងន់ ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបើករត់អូសម៉ូតូប្រមាណជាងមួយ១០០ម៉ែត្រ ទើបម៉ូតូរបូតចេញរថយន្ត បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយឯកជនដឹកយកទៅសង្គ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទង់សមត្ថកិច្ចចរាចរណ៏ក្រុងមកវាស់វែងយកម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមផ្លវច្បាប់។ ចំណែកសពរងគ្រោះសមត្ថកិច្ចទាក់ទងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread